គ្រោះថ្នាក់ ៖​ វីដេអូ ដែលនិយាយពីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយ បានក្លាយជាបេ ក្ខភាពវីដេអូ   ដែលមានអ្នកចូលទស្សនាច្រើនបំផុត  នៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

width=444

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ   គឺនិយាយសកម្មភាពនៃការគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ មួយដែលបានកើតឡើងនៅក្នុងប្រទេសចិន ពោលគឺនៅក្រុង Yangzhou នាខេត្ត Jiangsu ដោយនៅក្នុងនោះ មានរថយន្តទំនើប ម៉ាក Mercedes មួយគ្រឿង  បើកបរដោយបុរសស្រវឹងម្នាក់ បើកស្ទុះមកបុកហាងអាហារសម្រន់  McDonald  មួយកន្លែងទាំងកម្រោល ខណៈបាត់បង់ម្ចាស់ការណ៍     បណ្តាលអោយបុរសជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់  ទទួលរងរបួសធ្ងន់ស្ទើរតែដាច់មួយកំណាច់ខ្លួនខាងលើ ដោយបុកគាត់ផ្ទុបទៅនឹងតុរង់ចាំគិតលុយក័ដូចជា តុរង់ចាំទទួលឥវ៉ាន់មួយនោះ។

width=435

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាជនរងគ្រោះ និងជាគ្រូបង្រៀនភាសាអង់គ្លេសរូបនោះ មានឈ្មោះថា Simon Halford-Thompson វ័យ ២៤ឆ្នាំ ជាពលរដ្ឋមកពីក្រុង Lincolnshire ប្រទេសអង់គ្លេស បានសម្រាកព្យាបាលជើងដែលរងរបួសធ្ងន់ទាំងពីររបស់គាត់ អស់រយៈពេល ៧ ខែ ខណៈពេលដែលគ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីអំឡុងខែមករា ដើមឆ្នាំកន្លងទៅ  ។ ដោយឡែក​​ បុរសដែលជាអ្នកបង្កហេតុ ត្រូវបានចាប់ឃាត់ខ្លួន    និងផ្តន្ទាទោសអោយជាប់ពន្ធនាគារ ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយ   ខណៈរងជាប់ចោទពីបទ បើកបរ ក្នុងស្ថានភាពស្រវឹង ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ចងចាំ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ , បើកបរ សូមកុំពិសាគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ ៕

* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប Land Rover- វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ- អាជ្ញាធរ រកឃើញមនុស្ស​ព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល