គួរយល់ដឺង ៖ បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសស៊ុយអែត បានអោយដឹងថា ចំពោះបុគ្គលរួបណាដែលចូលចិត្តញ៉ាំស្ករសូកូឡាច្រើន  នោះពួកគេនឹងមានអត្រាទើបបំផុតក្នុងការធ្វើអោយមានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។

width=493

ការអះអាងនេះត្រូវបានធ្វើទៅបាន  ក្រោយពីមានការការសិក្សាស្រាវជា្រវ ក៏ដូចជាវាស់ស្ទង់មតិស្រ្តីដល់ទៅ  33,000  នាក់និងបានរកឃើញថា  ក្នុងចំណោមអ្នក  ដែលចូលចិត្តញ៉ាំស្ករសូកូឡាច្រើន ពួកគេមិនសូវមានសញ្ញាណណាមួយ  ក្នុងការកើតជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនោះទេ បើធៀបទៅនឹងស្រ្តីផ្សេងៗទៀត។

លើសពីនេះទៅទៀត  បើយោងទៅតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់មានឈ្មោះថា Susanna Larsson ដែលបានមកពីមន្ទីរស្រាវជ្រាវ Karolinska នាទីក្រុង Stockholm ប្រទេស ស៊ុយអែត បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន  Reuters អោយដឹងថា​ ៖ ក្រោយពីមានការតាមដានទៅលើបញ្ហាមួយនេះ  ពោលគឺក្រោយពីមានការសិក្សាស្រាវជ្រាវ  បានអោយដឹងថា  ចំពោះបុគ្គលមួយណាក៏ដោយ អោយតែចូលចិត្តញ៉ាំស្ករសូកូឡាច្រើន នោះវានឹងអាចជួយលោកអ្នកក្នុងការបង្ការការកើតជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល។

width=487

ផ្ទុយទៅវិញ ស្ករសូកូឡាវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែន បើកាលណា លោកអ្នកទទូលទានវាមានកំណត់ តែប្រសិនណា  បើលោកអ្នកទទួលទានវាហួសកំរិតនោះ  វានឹងអាចបង្កជាហានិភ័យផ្សេងៗចំពោះសុខភាព។

គួរបញ្ជាក់ផងដែរថា  ដោយយោងទៅតាមវេជ្ជបណ្ឌិតរូបនេះដដែល បានបន្ថែមអោយដឹងថា​ នៅក្នុងស្ករសូកូឡាវាមានរសជាតិម៉្យាងដែលមានសារៈសំខាន់បំផុត ពោលគឺ វាអាចជួយបង្ការសំពាធឈាមមិនអោយកើនខ្ពស់ , ជួយបង្ការមិនអោយមានជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ក៏ដូចធ្វើអោយសុខភាពបេះដូងដំណើរការទៅបានល្អផងដែរ។

ទន្ទឹមនិងពេលនេះដែរ ដោយយោងទៅតាមដំបូន្មានរបស់លោកវេជ្ជបណ្ឌិតបានណែនាំផងដែរថាដើម្បីជាអត្ថប្រយោជន៍ចំពោះសុខភាព  ពោលគឺធ្វើអោយសុខភាពល្អនោះ  លោកអ្នកត្រូវប្រាកដអោយបានថា បានធ្វើលំហាត់ប្រាណជាទៀងទាត់ បោះបង់ទម្លាប់ជក់បារី ក៏ដូចជាទទួលទានស្រានិងទទួលទានអាហារណាដែលមានជីវជាតិបំប៉នខ្ពស់ជាដើម៕

ដោយ ៖ មង្គលប្រភព ៖ yourhealth