រថយន្ត BMW M6 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប ដែលមានរូបរាងដ៏ទាក់ទាញស្រស់ស្អាត និង ស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។

រថយន្ត BMW M6  ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងដ៏ប្រណិតទាំងរូបរាងខាងក្នុងនិង ខាងក្រៅទំនើប បំពាក់ជាមួយនឹង  ប្រព័ន្ធបច្ចេកវិជ្ជាថ្មីចុងក្រោយ​ មាន ៨ម៉ាស៊ីន  ស៊ីសំាង ៤.៤លីត្រមានទ្វារ ២ មានកៅអីអង្គុយខាងក្នុងធំទូលាយ។

ជាពិសេសរថយន្ត​ ​BMW M6 មានបំពាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព មាន ABS កៅអីសុវត្ថិភាព សំរាប់កុមារ មានបំពាក់ window touch screen មួយ នៅខាងក្នុង និងមានបំពាក់ឧបករណ៍បំពង់សំឡេង (Speaker)១៤គ្រាប់ និងមានតំលៃ ១១៤,៦៥០ ដុល្លាររ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

ដោយ៖ វណ្ណៈប្រភព៖ edmunds