មនុស្សគ្រប់ៗរូប តែងតែមានការក្តីសុបិន្តចំពោះមនុស្សជាទីស្រឡាញ់រៀងៗខ្លួន អ្នកខ្លះចង់បានបែបនេះ រីឯអ្នកផ្សេងទៀតចង់បានបែបនោះ។ បើនិយាយពីរបៀបក៏ដូចជាវិធីដែលទទួលបានអ្នកជាទីស្រឡាញ់ក៏ខុសៗគ្នាផងដែរ។ ខាងក្រោមនេះ គ្រាន់ជាចំនុចខ្លះៗ ក៏ដូចដំណាក់កាលដើម្បីទទួលបាននូវមិត្ត១០០ឆ្នាំ៖

/១ ធ្វើការស្វែងរក​​    លោកអ្នកធ្លាប់លឺកន្លងមកហើយថា ពិធីរៀបអាពាហ៏ពិពាហ៏ជាកន្លែងដែលអាចរកបាននូវ    ​អ្នកជាទីស្រឡាញ់។ វាជាការពិតរឺ? មែនហើយ វាគឺពិតមែន។ នៅពេលដែលនារីៗ បាន    ឃើញទស្សនីយភាពកូនកំលោះ និងកូនក្រមុំរៀបការ វាក៏ជាហេតុធ្វើអោយពួកគេចង់រៀប    ការដូចគ្នា។ អញ្ជើញនាងឡើងរាំ គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្តើម។ មិនត្រឹមតែពិធីរៀប    អាពាហ៏ពិពាហ៏ដែលអ្នកអាចរកបានមនុស្សជាទីស្រឡាញ់ តែក៏អាចមានឧកាសជួបនៅក្នុង    ពិធីផ្សេងៗដូចជា៖ បណ្ណាល័យ ពិធីខួបកំណើត ផ្សារទំនើបជាដើម។២​ ត្រូវត្រៀមខ្លួនជាមុន    លោកអ្នកត្រូវត្រៀមខ្លួនជាមុន ជាពិសេសត្រូវធានាថាអ្វីៗ ត្រូវល្អឥតខ្ចោះ។ ប្រសិនបើអ្នក    យល់ថានារីម្នាក់នេះ អាចយកជាការបាន និងសមតាមបំណងប្រាថា្ន នោះប្រាកដណាស់    ថាអ្នកត្រូវធ្វើយ៉ាងណាអោយមានភាពទាក់ទាញ ដូចជា៖ ការនិយាយស្តី សំលៀកបំពាក់    ជាពិសេសទាក់ទងនិងអត្តចរិក។/៣ បង្កើនទំនាក់ទំនងល្អ    បើនិយាយពីទំនាក់ទំនងវិញ អ្នកត្រូវព្យាយាមធ្វើយ៉ាងចេះបងើ្កតទំនាក់ទំនងល្អដោយខ្លួន    ឯង និងចេះរក្សាទំនាក់ទំនងល្អនេះ។ ដោយអ្នកត្រូវហ៊ាននិយាយលេងជាមួយនាង ក្នុងន័យ    ស្គាល់នាងអោយបានច្រើនជាងមុន ជាពិសេស ត្រូវដឹងអំពីចំនងចំនូលចិត្តថានាងស្រឡាញ់    អ្វី និងចង់បានអ្វី។ ជៀសវាងក្នុងការធ្វើឬកពាអួតអាង តែត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង។/៤ ព្យាយាមធ្វើអោយនាងសប្បាយចិត្ត    អ្នកត្រូវតែព្យាយាមធ្វើអោយនាងសប្យាយចិត្ត ដោយឧស្សាហ៏និយាយសរសើរននាង    ឧស្សាហ៏និយាយពាក្យថា អរុណសួស្តី សាយ័នសួស្តី​ និងរាត្រីសួស្តីជាដើម និងអាច​    ធ្វើអោយនាងគិតថា យើងយកចិត្តទុកដាក់ចំពោះនាង។/៥ ធ្វើអោយនាងមានភាពផ្ញាក់ផ្អើល    នៅពេលអ្នកចេញទៅញ៉ាំអីនៅខាងក្រៅជាមួយនាង អ្នកត្រូវប្រាកដថា អ្នកបានហៅមុខ    ម្ហូបដែលនាងចូលចិត្ត និងរសជាតិនោះដោយពុំចាំបាច់សូរនាងជាមុន។ ឧស្សាហ៏ទិញ    វត្តុអនុស្សាវរីយ៏ ចំនីអាហារផ្ញើនាង ទាក់ទងរសជាតិ និងចំនងចំណូលចិត្តរបស់នាង។     នោះនាងនិងដឹងថា អ្នកយកចិត្តទុកដាក់ចំពោះគេប៉ុនណា។ /ខាងលើនេះ គ្រាន់តែជាវិធីសាស្រ្តខ្លះ ក៏ដូចជាដំណាក់កាលមួយចំនួនដើម្បីស្វែងរក​អ្នកជាទីស្រឡាញ់​ និងមិត្ត១០០ឆ្នាំ តែត្រូវចងចាំថា ដើម្បីជោកជ័យនៅក្នុងជីវិតស្នេហា អ្នកត្រូវមានភាពស្មោះត្រង់ជានិច្ច៕

ដោយ ៖ មង្គលប្រភព ៖ kineda