លោក Xi Jinping អនុប្រធានាធិបតីចិន និងសមមិត្តប្រធានគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនីស្តចិន​ លោក He Guoqaing ត្រូវបានរងរបួសដល់ថ្នាក់ចូលមន្ទីរពេទ្យក្រោយពេលអ្នកទាំង ២ ត្រូវបានគេលបធ្វើឃាតក្នុងថ្ងៃតែមួយតែមិនបានសម្រេច។/

លោក Xi Jinping អនុប្រធានាធិបតីចិន

ការធ្វើឃាតនេះត្រូវបានមនុស្សជាច្រើននិយាយថាអាចមានពាក់ព័ន្ធនឹងអ្នកនយោបាយលោកBo Xilai ក្រោយពេលដែលជនរងគ្រោះទាំង ២ បានលើកហេតុផលមួយចំនួនដែលនាំអោយអ្នកនយោបាយក្នុងបក្សកុំម៉ុយនីស្តចិនរូបនេះមានការមិនពេញចិត្ត នេះបើតាមហេតុផលរបស់គេហទំព័រព័ត៌មាន Boxun របស់ចិន។/

លោក He Guoqaing

បើតាមប្រភពព័ត៌មានលម្អិតពីអ្នកនាំពាក្យរដ្ឋាភិបាលបានអោយដឹងថាលោកអនុប្រធានាធិបតីXi បានធ្វើដំណើរតាមផ្លូវកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយមានរថយន្ត ហ្ស៊ីប ពីរគ្រឿងបានមកគៀបមិនអោយរថយន្តរបស់លោកបង្វិលចង្កូតទៅណាបានរហូតដល់បុកជាមួយរថយន្តដទៃហេតុការណ៍នេះបានបណ្ដាលអោយលោកអនុប្រធានាធិបតីសន្លប់ ហើយត្រូវបានគេបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យយោធា ៣០១ ជាមួយនឹងរបួសស្រាល។ ហើយប្រហែលជាជាង ១ ម៉ោងបានកន្លងផុតទៅរថយន្តរបស់លោក ប្រធានគណៈកម្មាធិការកណ្ដាលបក្សកុំម៉ុយនីស្តចិន​ លោក He Guoqaing ត្រូវបានរថយន្តមួយគ្រឿងជិះបុកពីក្រោយ បណ្ដាលអោយរថយន្តរបស់លោកក្រលាប់ហើយលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធា ៣០១ ផងដែរជាមួយនឹងរបួសធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកាប្រភពពី៖ wantchinatimes