បរទេស៖ គ្មាននរណាម្នាក់ ដែលចង់ឲ្យខ្លួនឯងចាស់មុនអាយុនោះទេ ហេតុដូចនេះអ្នកប្រាកដជាចង់ដឹងហើយថា គួរតែ ធ្វើដូចម្ដេចខ្លះទើបអាចឲ្យខ្លួននៅក្មេងជាងវ័យបាន។ ខាងក្រោមនេះ ជាអាហារទាំង៥យ៉ាងអាចជួយធ្វើឲ្យក្មេងជាងវ័យ៖

១. ដំទ្បូងផ្អែមសារជាតិ Beta-Carotene ដែលមាននៅក្នុងដំទ្បូង អាចជួយឲ្យមានតុល្យភាពនៃ pH របស់ស្បែក ដែលជួយប្រឆាំង នឹងភាពស្ងួត និងធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោងបាន ។

២. ត្រីសាម៉ុងតាមការសិក្សាបានឲ្យដឹងថា ការបរិភោគត្រីសាម៉ុងជារៀងរាល់៥ថ្ងៃម្ដង អាចជួយជួសជុលកោសិស្បែកខូច និងការពារ ជំងឺមហារីក ។

៣. ផ្លែប៉េងបោះសារធាតុពណ៌ក្រហម និង Lycopene ដែលមាននៅក្នុងផ្លែប៉េងបោះ អាចជួយប្រឆាំងជាតិអុកស៊ីតកម្ម និងការពារ ស្បែកខូចដោយសារពន្លឺព្រះអាទិត្យបានយ៉ាងប្រសើរ ។

៤. ផ្លែក្រូចមានផ្ទុកនូវជាតិវីតាមីន C ដែលអាចជួយការពារស្បែកពីកាំរស្មី UV និងការងាប់កោសិកាស្បែក ជាពិសេសថែមទាំង ជួយធ្វើឲ្យអ្នកនៅក្មេងជាងវ័យទៀតផង ។

៥. បន្លែស្លឹកពណ៌បៃតងសារធាតុ lutein ដែលមាននៅក្នុងបន្លែស្លឹកពណ៌បៃតង អាចជួយការពារស្បែកពីការរលាក និងស្នាមជ្រួញដោយសារ ពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល