អាមេរិក៖ តាមការអោយដឹងពីក្រុមហ៊ុន Google ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបានរៀបចំកម្មវិធីដំឡើងម៉ាស៊ីនស្វ័យប្រវត្ដិ ទៅលើរថយន្ដ Luxus RX450 ក្នុងគោលបំណង គឺអោយរថយន្ដនោះ អាចបើកបរដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកបញ្ជាចង្កូត។width=455

លោក Chris Urmson វិស្វករក្នុងក្រុមហ៊ុន Google ក៏ជាអ្នកផ្ដួចផ្ដើម ក្នុងការដំឡើងម៉ាស៊ីនរថយន្ដស្វ័យប្រវត្ដិនេះ បាននិយាយថា លោកសាកធ្វើដូច្នេះ គឺក្នុងគោលបំណង​ចង់ផ្ដល់ភាពងាយស្រួយដល់អ្នកបើកបរទាំងអស់។ ការសាកល្បងលើកដំបូងរបស់លោក គឺថា រថយន្ដ អាចដំណើរការបានរហូរដល់ ៣០០,០០០​ miles ដោយពុំមានគ្រោះថ្នាក់អ្វីកើតឡើងទាល់តែសោះ។ width=455

លោក​ Urmson បានបន្ដថា ភាពអស្ចារ្យនៃរថយន្ដ គឺថារថយន្ដនេះ អាចឈប់ដោយខ្លួនឯងនៅពេលដែលទៅដល់ចំណុចភ្លើងចរាចរណ៍។ នេះជាវីដេអូក្លីប ដែលបង្ហាញពីរថយន្ដស្វ័យប្រវត្តិនេះសូមចុចដើម្បីមើល៕

 ដោយ៖ សីហាប្រភព៖ dailymail