ថ្មីៗនេះ ម្តាយរបស់នាងកាន ​លូលូ បានចែករំលែកឲ្យដឹងពីគោលដៅការងាររបស់កូនស្រីគាត់ នៅក្នុងឆ្នាំ ២០១៣ នេះ។ ក្នុងនោះ កាន លូលូ មានគំរោងទៅអាមេរិច និងថតរឿង ហូលីវូដ។

“វានឹងអាចជាគំរោង 4D ជាដើម។ បើសិនជាផលិតករយល់ព្រម ពួកខ្ញុំនឹងសម្តែង ដោយមិនចាំបាច់ធ្វើជាតួឯក​ ដោយគ្រាន់តែសង្ឃឹមថា បានសហការនៅក្នុងបណ្តារឿងធំៗប៉ុណ្ណោះ។
អ្នកណាទៅដឹងមុន កាន លូលូ អាចនឹងលេចធ្លោនៅអាមេរិច! មិនគ្រាន់តែជាអ្នកសម្តែង លូលូ ថែមទាំងជាតារាបង្ហាញម៉ូដ និងតារាចម្រៀង ដ៏មានសមត្ថភាពទៀតផង”, ម្តាយ កាន លូលូនិយាយ។
/
កាន​ លូលូ បានឲ្យដឹងថា នាងមិនខ្មាស់អៀនក្នុងការសិចស៊ីបង្ហាញសាច់ឡើយ ធ្វើយ៉ាងណាឲ្យតែសុបិនសិល្បៈ របស់នាងបានក្លាយជាការពិត៕
ដោយ៖ សិលាប្រភព៖ K14