ភ្នំពេញៈ តារាទឹកភ្នែកដែលធ្លាប់ តែតុបតែងខ្លួន ស្លៀកពាក់បែបនារីខ្មែរ ស្រគត់ស្រគំ កញ្ញា នី មុនីនាថ ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញថា នាងមានភាព ប្រែប្រួលខុសប្លែក ពីពេលមុនៗ ទាំងការស្លៀកពាក់ ការតុបតែងខ្លួន ដោយនាងបានសម្ញែង ការស្លៀកពាក់ស៊ិចស៊ី លេចលើលេចក្រោម បង្កើតការចាប់អារម្មណ៍ ពីសំណាក់មហាជន។

សម័យការចេះតែជឿនលឿន ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកសិល្បៈខិតខំរិះរក ស្តាយថ្មីៗទាំងការតុបតែងខ្លួន លេងម៉ូដសក់ការស្លៀកពាក់ ឬក៏បញ្ចេញក្បាច់រាំ និងអ្វីដែលថ្មីៗជាច្រើនទៀត ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែកយុវវ័យ ស្រករក្រោយឲ្យ ជួយគាំទ្រពួកគេ ឲ្យបានកាន់តែ ច្រើនរហូតធ្វើឲ្យ តារាប្រុសស្រីមួយចំនួន វិវឌ្ឍន៍ការស្លៀកពាក់ ហួសដែន ប្រពៃណីរបស់ខ្លួន។

នៅក្នុងនោះដែល តារាសម្តែងស្រី កញ្ញា នី មុនីនាថ ដែលកន្លងមកធ្លាប់តែ ស្លៀកពាក់តុបតែងខ្លួន បែបនារីខ្មែរស្រគត់ស្រគំ គួរឲ្យស្រលាញ់ថ្មីៗនេះ ក៏មានការផ្លាស់ប្តូរ ដែលទាំងការតុបតែងខ្លួន ស្លៀកពាក់ បែបស៊ិចស៊ីខើចលើខើចក្រោម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីយុវវ័យឲ្យមាន ការចាប់អារម្មណ៍ នាងមួយកម្រិតបន្ថែមទៀត។

កាលពីពេលថ្មីៗនេះ គេបានឃើញតារាស្រី កញ្ញា នី មុនីនាថ ក្នុងកម្មវិធីមួយនៅ កញ្ចក់ទូរទស្សន៍My TV ដោយនាងស្លៀកសំពត់ខើចខ្លី ត្រឹមភ្លៅ អាវវាលក្លៀក និងលេងម៉ូដសក់ថ្មី ប្លែកស្អាតបែបនារីសម័យថ្មី ដែលខុសប្លែកពីមុនដែល ធ្លាប់តែអះអាងថា មិនចូលចិត្តការស្លៀកពាក់ បញ្ចេញសាច់លេចលើលេច ក្រោមហើយតាមរយៈ ការផ្លាស់ប្តូរស្តាយតុបតែងខ្លួន ពីនារីសុភាពរាបសារមកជា នារីសិចស៊ីសម័យថ្មីនេះ ដែលប្រហែលជា នាងចង់ប្តូរស្តាយតែងខ្លួន ដើម្បីឲ្យមាន ការចាប់អារម្មណ៍ ហើយមើលទៅ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល