កាលពីម្សិលមិញ SM The Ballad ក្រុមចំរៀង ចំរុះរបស់ ផលិតកម្ម SM បានចេញបទ ទីមួយនៃ Vol ទី ២ របស់ខ្លួន ដែលច្រៀងដោយ Jonghyun និង​ Taeyoen ដែលមានចំណង ជើងថា​ Breath ។

width=500ថ្ងៃនេះ Jonghyun បានត្រឡប់ មកវិញ ជាមួយនិង សិស្សប្អូន Chen មកពីក្រុម EXO ក្នុងបទថ្មីដែល មានចំណងជើងថា A Day Without You ។ បទនេះ និយាយអំពី បុរសម្នាក់ ដែលបានបែកបាក់ ស្នេហារួច ហើយមានអារម្មណ៍ ថាមានសេរីភាព តែតាមពិត នៅក្នុងខ្លួន គឺឈឺខ្លាំងណាស់ ។ 

មិនត្រឹមតែ ប៉ុណ្ណោះថ្ងៃនេះ បទ Breath ២ ភាសាទៀត ក៏បានចេញមកដែរ ដោយភាសាចិនច្រៀង ដោយ Chen (EXO) និង Zhang Li Yin ចំណែកជប៉ុន ច្រៀងដោយ Changmin (TVXQ) និង Krystal មកពីក្រុម F(x) ៕ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop