កូរ៉េ ៖ បើយោងតាមរបាយការណ៍ដែលបានមកពី Livescience.com បានបញ្ជាក់អោយដឹងថារាល់បុគ្គលណាមួយដែលមានសក់រាងពណ៌ប្រផេះ គឺសញ្ញាណដែលចង្អុលបង្ហាញអោយឃើញថា បុគ្គលទាំងនោះមានសុខភាពល្អ។

លើសពីនេះទៅទៀត បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ដែលបានមកពីប្រទេសអេស្ប៉ាញ  នាពេលថ្មីៗនេះបានបញ្ជាក់អោយដឹងថា  ការសិក្សាស្រាវជ្រាវកន្លងមក ដែលបានការពិសោធន៍ទៅលើជ្រូកព្រៃបង្ហាញអោយដឹងថា  ខណៈពេលដែលជ្រូកព្រៃ ដែលមានរោមរាងពណ៌ប្រផេះនោះ វានឹងមានសារធាតុម៉្យាងដែលអោយឈ្មោះថា  pheomelanin  ពោលគឺមានតិចនៅក្នុងសរសៃរោមរបស់ពួកវា ហើយស្របពេលដែលវាគ្មានសារធាតុនោះ ក៏ជាហេតុធ្វើអោយវាមានសុខភាពល្អផងដែរ។

width=493

ទន្ទឹមនិងករណីមួយនេះ បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត  Dr Galvan ក៏បានបន្ថែមអោយដឹងថា បើសិនណាបុគ្គលណាមួយមានសុខភាពឆ្អឹងកងខ្នងល្អ នោះវានឹងចែករំលែកសារធាតុម៉្យាងដែលអោយឈ្មោះថា  Melanin ដែលវានឹងធ្វើការចែកចាយទៅសេរីរាង្គស្បែក  ក៏ដូចជាសក់ ដែលជាហេតុធ្វើអោយសរសៃសក់របស់មនុស្សមានការវិវត្តន៍ទៅជាពណ៌រាងប្រផេះ។

/

គួរបញ្ជាក់ផងដែរថា កាលពីអតីត បើយោងតាមការសិក្សាស្រាវជ្រាវ រាល់បុគ្គលណាមួយដែលមានសក់រាងពណ៌ប្រផេះនោះ  វាគឺជាសញ្ញាណមួយដែលអាចនាំអោយពួកគេ មានជម្វឺតានតឹងក្នុងអារម្មណ៍ ដោយឡែក  បើយោងតាមការសិក្សាស្រាវជ្រាវ   របស់អ្នកសិក្សាស្រាវជ្រាវមកពី   សកលវិទ្យាល័យKanazawa ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានបង្ហាញអោយឃើញថា​ បើសិនណាបុគ្គលណាមួយមានពណ៌សក់រាងប្រផេះនោះ   វាគឺជាសញ្ញាណមួយដែលបង្ហាញប្រាប់ថា  បុគ្គលនោះ នឹងមានសុខភាពល្អ៕

ដោយ ៖ មង្គលប្រភព ៖ yourhealth