មិនគួរអោយជឿ ៖  ប្រកាសលក់ប្តី  តាមអ៊ិនធើណេត បន្ទាប់ពីរកអោយឃើញថា  គាត់បានផិតក្បត់ ?   តាមពិតទៅ ស្រ្តីសុំមិនបញ្ជេញអត្តសញ្ញាណ  ជនជាតិកាណាដាម្នាក់ មិនបានប្រកាសលក់ប្តីជាសាធារណៈនោះទេ តែនាងគ្រាន់តែប្រកាសលក់ជាសាធារណៈនូវរបស់របរប្រើប្រាស់ទាំងអស់ របស់ស្វាមីខ្លួន   បន្ទាប់ពីនាងរកអោយឃើញថា  គាត់មានចិត្តមិនស្មោះត្រង់ពោលគឺ លួចមានស្រីកំណាន់ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសspyដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

width=450

លើសពីនេះទៅទៀត   បើយោងតាមប្រភពសារព័ត៌មាន  ដែលបានដកស្រង់សម្តីមិនស្គាល់អត្តសញ្ញាណជនជាតិកាណាដារូបនោះ  បានបញ្ជាក់ច្បាស់ថា  ៖ សូមស្វាគមន៍របស់សាធារណៈជនទាំងអស់ ដែលមានបំណងមកទិញរបស់ប្រើប្រាស់  របស់ស្វាមីនាងខ្ញុំ  ដែលនឹងប្រព្រឹត្តិទៅនៅផ្ទះនាងខ្ញុំផ្ទាល់  ចាប់ពីម៉ោង ៨ ព្រឹក ថ្ងៃទី៩ មីនានេះទៅ​  ស្របពេលដែលស្វាមីរបស់នាងខ្ញុំ  គាត់ក៏កំពុងតែចេញទៅលំហែរកាយចុងសប្តាហ៍  ជាមួយនឹងស្រីកំណាន់របស់គាត់៕

ដោយ ៖ រិទ្ធីប្រភព ៖ spy