Britney Spears ត្រូវបានគេដាក់ឈ្មោះអោយថា ជាតារាព្រះនាងនៃចំរៀង Pop របស់អាមេរិចតាំងតែពីយូរណាស់មកហើយ នាងក៏តែងតែមានស្ទីលសិចស៊ី តាំងតែពីដើមមកផងដែរ ។ រីឯT.O.P កំលោះសង្ហារបស់ KPOP សមាជិកក្រុម Big Bang ក៏តែងតែទទួលបានការកោតសរសើរអំពីស្ទីលសំលៀកបំពាក់របស់គេផងដែរ ។
ថ្មីៗនេះ តារាចំរៀងទាំង ២ នាក់នេះ ត្រូវបានទស្សនិកជន បោះឆ្នោតតាមរយៈទូរទស្សន៍ Fuseថាជាតារាចំរៀង ដែលសិចស៊ីជាងគេប្រចាំឆ្នាំ ។ បើយោងទៅតាមលទ្ធផលពី Fuse បានអោយដឹងថា TOP បានប្រកួតយកសន្លឹងឆ្នោត ជាមួយនិងតារាល្បីៗ ១៥ នាក់ទៀតដែលមានដូចជាHarry Styles, Justin Bieber, Justin Timberlake,Adam Levine, Jay Z ជាដើម ។សំលេងឆ្នោតក្នុងរយៈពេល ១ ខែមានរហូតដល់ទៅ ១,៥ លានសំលេង ដោយលទ្ធផលបានប្រកាសកាលពីថ្ងៃទី ១៤ នៅអាមេរិចដោយ TOP ជាប់ជាតារាប្រុសដែលសិចស៊ីជាងគេប្រចាំឆ្នាំ ២០១៣ ចំណែកខាងនារីគឺបានទៅលើ Birtney Spears ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ fuse