ខេត្តបន្ទាយមានជ័យ៖ នាងក្រមុំបាត់ខ្លួនបីថ្ងៃ ម៉ែឪភ័យ ខ្លាចកូនចាញ់ បោកប្រុស រត់ទៅប្តឹងសមត្ថកិច្ច ពេល កម្លាំង អ ហ ក្រុងប៉ោយប៉េត រកឃើញនាង កំពុងនៅ ជាមួយស្រីស្នេហ៍ ភេទស្រីដូចគ្នាទៅវិញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នៅភូមិទួលពង្រ សង្កាត់ផ្សារកណា្តល។
លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ថា នាងក្រមុំដែលបាត់ខ្លួនមានឈ្មោះគឹម សុវិន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ កំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាងបានបាត់ខ្លួន ពីផ្ទះកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ។
លោកមេបញ្ជាការ បានបន្តថា ក្រោយពីទទួល បានពាក្យ បណ្តឹងពីលោកម ចំរើន អាយុ ៥១ឆ្នាំ និង លោកស្រី អ៊ុក សុវណ្ណ អាយុ ៤៥ឆ្នាំ បានមកប្តឹងសុំ ឲ្យកម្លាំង អ ហ ជួយរកកូនក្រ មុំគាត់អាយុ ជាង២៤ឆ្នាំបានរត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ព្រោះពួកគាត់បារម្មណ៍ខ្លាចមាន ជនខិលខូច ល្បួងយកទៅលក់នៅថៃ ឬចាញ់បោកប្រុស លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវក៏រក ឃើញនាងក្រមុំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ កំពុងតែរស់នៅយ៉ាងផ្អែមល្ហែមជាមួយ ស្រីស្នេហ៍ ភេទស្រីដូចគ្នាឈ្មោះ បឿន ស្រីនឿត អាយុ២៨ឆ្នាំ (ស្រីចរិតប្រុស) ទៅវិញ។
លោក ហម ម៉ុត បញ្ជាក់ថា យោងតាមបទបញ្ជាការ របស់លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និង ជាមេបញ្ជាការអ ហ ខេត្ត បន្ទាយមានជ័យ នាងក្រមុំទាំងពីរនាក់ ត្រូវបាននាំយកមក សួរនាំ ដោយពួកនាងបាននិយាយថា ពួកគេទាំងពីរនាក់ស្រលាញ់គ្នាដោយ គ្មាននណាចាប់បង្ខំទេ គឺបានស្រលាញ់គ្នាតាំង ពីពួកគេទៅធ្វើការនៅរោងចក្រឯរាជធានី ភ្នំពេញ មកម្លេះ ។ ក្រោយសួរនាំសមត្ថកិច្ចធ្វើការ អប់រំរួចនាង ក្រមុំស្រលាញ់ស្រីភេទ ដូចគ្នានេះត្រូវបានប្រគល់ឲ្យ ឪពុក ម្តាយ នាំយកទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ហើយកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល