ថ្មីៗនេះ អ្នកតំណាងកម្មវិធីប្រលងបវរកញ្ញាចក្រវាឡ អ្នកនាង Julia Morley បានចេញមកប្រកាស ដំណឹងដ៏គួរអោយភ្ញាក់ផ្អើលមួយ គឺការប្រលងបវកញ្ញាចក្រវាឡឆ្នាំ ២០១៣ នឹងមិនមានវគ្គ ស្លៀកពាក់ឈុតប៊ីគិនីឡើយ ។ហេតុផលដែលបណ្តាលអោយ មានការសំរេចចិត្តបែបនេះ គឺព្រោះតែទីតាំង នៃការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំនេះ គឺធ្វើឡើងនៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ។ ដោយសារតែទំនៀមទំលាប់ និង សាសនារបស់ប្រទេសឥណ្ឌូនេស៊ី មានការប្រកាន់ច្រើន ទៅនឹងភាពស៊ិចស៊ីសំរាប់នារី ដូចនេះហើយ ទើបកម្មវិធី ត្រូវដកវិញ្ញាសារនេះចេញ ។

/ខាង BTC កំពុងតែស្វែករកសំលៀកបំពាក់ និង វិញ្ញាសារថ្មីមកដាក់ជំនួសវិញ អោយសមត្រូវជាមួយនឹង ដែនសមុទ្រកោះបាលី ដែលលឺមកថា បវរកញ្ញាដែលបានចូលរួម នឹងត្រូវស្លៀកសារុង ប្រពៃណីរបស់ប្រទេស ឥណ្ឌូនេស៊ី ជំនួសការស្លៀកប៊ីគិនីវិញ ។គួរបញ្ជាក់ផងដែរថា ការប្រលងបវរកញ្ញចក្រវាឡឆ្នាំ ២០១៣ នឹងត្រូវធ្វើឡើងនៅខែ កញ្ញាឆ្នាំ ២០១៣ នៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ដែលមានបេក្ខនារីចូលរួមប្រមាណ ១៣៧ប្រទេស ៕

/

ដោយ ៖ លីលីប្រភព ៖ k14