ភ្នំពេញ៖ មហាជនទូទៅបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតារាសម្តែងមេម៉ាយ កូនមួយអ្នកនាង ឌុច សុភា ទៅលើការងារសិល្បៈ ក៏ដូចជាជីវិតឯកជនរបស់នាង ដោយចាប់តាំងពីនាង បានចែកផ្លូវគ្នាជាមួយស្វាមី បន្សល់ចំណងដៃកូនប្រុសម្នាក់ ក្រោយរៀបការជាមួយ ប៉ូលិស អន្តោប្រវេសន៍ ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង លោកពៅ សីហា កាលពីថ្ងៃទី០១ កញ្ញា ២០០៩ ហើយចំណងស្នេហ៍ បានបញ្ចប់នៅប្រព័ន្ធតុលាការ កាលពីខែមីនា ២០១១ ។
ក្រោយពីបានចែកផ្លូវគ្នាជាមួយស្វាមី ចប់សព្វគ្រប់តាមប្រព័ន្ធ តុលាការរួមមក នៅក្នុងឆ្នាំ២០១២ កន្លងទៅ អ្នកមេម៉ាយចាយរាង វ័យក្មេងរូបនេះ នៅតែរក្សារូបសម្រស់របស់នាង ដូចនៅក្រមុំ ហើយថែមទាំងចូលប្រឡូក ក្នុងសិល្បៈវិញដោយបានសម្តែង ខារ៉ាអូខេចម្រៀងឲ្យផលិតកម្ម អឹម និងបានតំណែងពិធីការិនី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ។
បន្ទាប់ពីសម្រេចចិត្តចូលប្រឡូក ក្នុងសិល្បៈសារជាថ្មីតារាសម្តែង មេម៉ាយរូបស្រស់ ឌុច សុភា នៅតែមានសង្ឃឹមថា នឹងអាចទាញយក ប្រជាប្រិយភាពបានឡើងវិញ ។
តែការរំពឹងទុករបស់អ្នកមេម៉ាយកូនមួយរូបនេះ ហាក់មិនទទួលបានជោគជ័យ និងការគាំទ្រខ្លាំងដូចដែល ការអះអាងរបស់នាងនោះទេ ដោយមហាជនមើលឃើញថា នាងមានសភាពធ្លាក់ចុះប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង មិនដូចកាលពីមុនពេល នាងរៀបការនោះទេ ។
ហេតុតែចង់បានប្រជាប្រិយភាព ស្តារមុខមាត់ឡើងវិញ តារាសម្តែងសាច់ស មេម៉ាកូនមួយរូបនេះ បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់នាង នៅក្នុងពិភពសិល្បៈល្បីរន្ទឺ។ តែការស្វះស្វែងក៏ដូចជាការងារ របស់នាងនៅលើវិថីសិល្បៈ ត្រូវបានគេមើលឃើញថាធ្លាក់ចុះ យ៉ាងខ្លាំងមិនអាចស្តារឲ្យនាង ទទួលបានប្រជាប្រិយភាព បន្តិចសោះឡើយ ។
ស្រាប់តែនៅដើមឆ្នាំ២០១៣នេះ អ្នកមេម៉ាយកូនមួយ ឌុច សុភា ត្រូវបានកាន់ដំណែង ពិធីការិនី ក្នុងកម្មវិធី «ប្រស្នារតារា» របស់ទូរទស្សន៍អប្សរា ដែលកម្មវិធីគ្រប់គ្រងដោយ លោក ហ្វៃ សំអាង។ តំណែងពិធីការិនីនៅក្នុងកម្មវិធីថ្មីនេះ អ្នកមេម៉ាងរូបនេះគ្រងតំណែងមិនទាន់ បានប៉ុន្មានផងស្រាប់តែ បាត់ស្រមោលតែម្តង។ ការបាត់មុខរបស់នាងពីកម្មវិធី ប្រសា្នរតារា ត្រូវបានគេអះអាងនាង ត្រូវបានអ្នកគ្រប់គ្រងដកចេញ ដោយសារតែការនិយាយរបស់នាង នៅមានកម្រិតនៅឡើយ ហើយតំណែងរបស់នាង បានធ្លាក់ក្នុងកណ្តាប់ដៃ របស់ស្រីតូចច្រឡឹង ព្រះកាយច័ន្ទ វិញម្តង។
ដោយហេតុឃើញ ជាក់ស្តែងបែបនេះមហាជន ទូទៅបាននិយាយថា តារាសម្តែង មេម៉ាយវ័យក្មេង ឌុច សុភា កំពុងតែយីអ៊ុនធ្លាក់ចុះយ៉ាងខ្លាំង ព្រោះការងារសិល្បៈ របស់នាងហាក់ ដូចជាបរាជ័យផ្ទួនៗ ។ តែគេមិនទាន់ដឹងថាយ៉ាងណានោះទេ នៅពេលខាងមុខ ព្រោះនាងនៅមានសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មានឡើយ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់តែ ជាតារាសម្តែងនិងពិធីការិនី ល្បីឈ្មោះម្នាក់ផងដែរ នៅក្នុងពិភពសិល្បៈ។ ដូច្នេះបើនាងស្រឡាញ់ នូវអាជីពសិល្បៈនេះ ប្រហែលជានាង មិនបណ្តោយ ឲ្យប្រជាប្រិយញភាព របស់នាងធ្លាក់ចុះ ដល់ថ្នាក់ហៅមិនឮ ជាងនេះទៅទៀតនោះទេ ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល