ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល​ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កូនក្រមុំ 3D (dolls) នៅក្នុងប្រទេសជប៉ុនឯណ្ណោះវិញ គឺហាក់បីដូចជាមានប្រជាប្រិយភាពខ្លាំង សម្រាប់មិត្ដនារីៗ ជាពិសេសគឺក្នុងថ្ងៃមង្គលការ ដ៏ល្អរបស់ពួកគេ។

width=450

width=450

ក្រុមហ៊ុន Clone នៅឯ Akhibara បានអោយដឹងថា ជារៀងរាល់ថ្ងៃ គឺតែងតែមានកូនក្រមុំជាច្រើននាក់ បានមកជួលអោយរៀបចំធ្វើ មុខមាត់របស់គេ អោយជាប់ទៅនឹងកូនក្រមុំ Dollsតាមរយៈ Digital SLR កាមេរ៉ា​  និងការច្នៃរូបភាពតាមកម្មវិធី 3D គឺក្នុងគោលបំណងដើម្បីទុកសម្រាប់ថ្ងៃពិសេស​ របស់ពួកគេ (ថ្ងៃមង្គលការ ជាដើម)។

width=450

width=450

 

ក្រុមមិត្ដនារី ដែលនឹងក្លាយទៅជាកូនក្រមុំ  បាននិយាយថា គេធ្វើបែបនេះ គឺគ្រាន់តែទុកជារបស់អនុស្សារីយ៍ដ៏ល្អមួយ និងជាថ្ងៃមួយដែលគេមិនអាចបំភ្លេចបាន នៅពេលដែល​គេឃើញកូននោះ។

ដោយ៖ នារីប្រភព៖ dailymail