ប្លែកៗ​ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស បានចេញផ្សាយអោយដឹងថា មានបុរសវ័យ ១៨ ឆ្នាំម្នាក់បានភ្លាត់ស្នៀតបាញ់ប្រដាប់ភេទខ្លួនឯងដោយអចេតនា  ស្របពេលដែលសំអាតកាំភ្លើងខ្លីរបស់ខ្លួន។

width=491                    ​  Michael Smerglio វ័យ ១៨ ឆ្នាំ (មុនពេលជួបនូវភាពចៃដន្យ)

គួរបញ្ជាក់ផងដែរថា    បុរសដែលជាជនរងគ្រោះរូបនោះ   ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ ពោលគឺគេមានឈ្មោះ  Michael Smerglio វ័យ ១៨ ឆ្នាំរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក  ហើយនឹងត្រូវបានរកអោយឃើញថា​ គេបានបាញ់ប្រភេទរបស់ខ្លួន ខណៈពេលដែលគេរាកៃដោយអចេតនា ស្របពេលដែលកំពុងតែសំអាតកាំភ្លើងខ្លីនោះ។ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលពីរទៅបីសប្តាហ៍ ក្រុមមន្រ្តីប៉ូលីសក៏បានស៊ើបសួរមូលហេតុពិតដែលបានបណ្តាលអោយកើតមានរឿងបែបនេះ តែបុរសវ័យ១៨ ឆ្នាំរូបនេះ បែរជាកុហកថាមានអ្នកផ្សេងបានបាញ់គាត់ទៅវិញលុះក្រោយមកទើបគាត់ហ៊ានសារភាពថា តាមពិតទៅវាគឺជារឿងចៃដន្យដែលបុរសនោះ បាញ់ប្រដាប់ភេទខ្លួនឯងដោយអចេតនា៕