រថយន្ត តូយូតា កូរូឡា គឺជាប្រភេទរថយន្ត  មួយដ៏ល្បីឈ្មោះ នៅទូទាំងសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដែលទទួលការគាំទ្រ និង មានការទទួលស្គាល់នូវគុណភាព របស់វា។

បច្ចុប្បន្ននេះ រថយន្តតូយូតាកូរូឡា បានផលិតចេញនូវម៉ូដថ្មី ដ៏ស្រស់ស្អាត ជាងស៊េរីមុនៗនិង បានផ្លាស់ប្តូរទាំងរូបរាងខាងក្រៅ  និង  ខាងក្នុង  កាន់តែទាក់ទាញ និង ទំនើប  ដែលងាយស្រួលបំផុតសំរាប់ អ្នកប្រើប្រាស់។

រូបរាងថ្មី របស់រថយន្តកូរូឡា ស៊េរីថ្មី ឆ្នាំ២០១៤ នេះ  បានកែប្រែ  រូបរាងស្ទើរទាំងស្រុង ប្តូរចង្កៀងបំភ្លឺខាងមុខ និង ខាងក្រោយថ្មី  និង  មានរាងកាន់តែទាក់ទាញ។ ចំណែកខាងក្នុងរថយន្តវិញ បានផ្លាស់ប្តូរ និង បន្ថែមនូវ  បច្ចេកវិជ្ជាថ្មី  មានពោងការពារ ៨  កៅអីអង្គុយថ្មីមាន ៤ប្រភេទ និង ៤ពណ៌។ តំលៃចាប់ពី ១៦,៨០០ដុល្លារ ដល់ ១៩,០០០ដុល្លារ៕

សូមទស្សនា ​រូបភាព ខាងក្រោម

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ toyota.