Luis Hernan បានធ្វើឱ្យភាពអរូបិយរបស់រលក Wifi ក្លាយទៅជាសញ្ញាមួយពិសេស ដោយប្រើប្រាស់ឧបករណ៍មួយដែលហៅថា Kirlian ។

/

/

ភ្នែករបស់មនុស្ស មានសមត្ថភាពមើលឃើញពន្លឺ ដូច្នេះហើយទើបយើងអាចមើលឃើញបណ្ដាវត្ថុនៅជុំវិញខ្លួន។ ប៉ុន្ដែមនុស្សអាចមើលឃើញតែមួយផ្នែកតូចនៃកាំរស្មី ពោលគឺមើល​ឃើញតែរលកវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច ដែលមានកម្រិតពី ៣៩០ ដល់ ៧៥០nm។

/

/

ចំណែកសត្វមួយចំនួន អាចមើលឃើញទាំងកាំរស្មីយូវី (មានរលក ពី ៧០០nm ដល់ ០,១mm) និងកាំរស្មី អ៊ីនហ្វ្រែដ៍ (infrared light) ដែលមានកម្រិត ពី ១០ ទៅ ៣៨០nm។ ក៏ប៉ុន្ដែ មិនមានសត្វ ឬមនុស្សណាមួយ អាចមើលឃើញរូបភាពរបស់រលក Wifi ដែលមានកម្រិតប្រហែលរលក viba (ប្រហែល ១២,២៤cm) នោះទេ។

/

/

យ៉ាងនេះក្ដី អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Newcastle លោក Luis Hernan បានធ្វើឱ្យភាពអរូបិយរបស់រលក Wifi ក្លាយទៅជាសញ្ញាមួយពិសេស ដោយប្រើប្រាស់ឧបករណ៍មួយដែលហៅថា Kirlian ។ ក្រោយមក លោកបានប្ដូររលកសញ្ញានេះ ឱ្យទៅជាពណ៌ផ្សេងៗគ្នា ដែលអាចមើលឃើ្។ រលកសញ្ញាដែលមានកម្លាំងខ្លាំង ត្រូវបានប្ដូរទៅជាពណ៌ដែលមានកម្រិតខ្ពស់ ដូចជាក្រហមជាដើម ចំណែករលកសញ្ញាស្រាល ត្រូវបានប្ដូរទៅជាពណ៌ខ្ចី ដូចជាពណ៌បៃតងជាដើម។

/

/

គម្រោងរបស់ Hernan ត្រូវបានបង្កើតឡើង ដោយយោងទៅលើការស្រាវជ្រាវមួយ របស់អ្នកវិទ្យាសាស្ដ្រជនជាតិរុស្ស៊ី Semyon Davidovich Kirlian ។ Kirlian គឺជាអ្នកដែលបានរកឃើញវិធី ដើម្បីកត់ត្រាបណ្ដារលកសញ្ញាអគ្គីសនី ដែលបញ្ចេញពីសត្វមានជីវិត។ គោលបំណងរបស់លោក Kirlian គឺស្វែងរកភ័ស្ដុតាងដើម្បីបញ្ជាក់អំពីវត្តមានរបស់ព្រលឹងវិញ្ញាណ និងបាតុភូតអាថ៌កំបាំងផ្សេងៗទៀត។

 

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techliveinfo/youtube