ភ្នំពេញ៖  តារាចម្រៀង ពេជ្រ សោភា នាងហាក់មមាញញឹម មិនធម្មតា សម្រាប់ឆ្នាំនេះ ហើយបានលេចមុខ ក្នុងការប្រគំតន្ត្រីនានា មិនចាញ់នាង ឱក សុគន្ធកញ្ញា ប៉ុន្មានទេ ព្រោះវត្តមានអាចរង្គោះរង្គើរ លើអារម្មណ៍យុវវ័យឲ្យចង់ មកទស្សនាក្បាច់រាំនឹង ស្ទីលថ្មីរបស់នាង ដែលកម្រមាន តារាចម្រៀងណា ធ្វើបានដូចណាស់។

កាលពីថ្ងៃ អាទិត្យ ទី២៨មេសា កន្លងទៅនេះ ពេជ្រ សោភា បានឡើងឆាកតន្រ្តីដល់ ទៅបីជាប់គ្នា ទីមួយគឺក្នុងការប្រកួតរកជើងខ្លាំងរបស់ក្រុមហ៊ុន សប្បាយ ដែលនាងមានវត្តមាន ជាមួយកំលោះសង្ហា ម៉ានិត ជាតារាចម្រៀងល្បីរបស់ ផលិតកម្មភ្លេងរីខត មិនទាន់បាត់ក្លិន ផ្សែងឆាកតន្ត្រីផង នាងក៏រត់មកច្រៀង នៅរតនាផ្លាហ្សា ក្នុងកម្មវិធីឈ្នះរង្វាន់ទ្វេដង របស់ផ្សារទំនើបមួយនេះ ។ ទោះជាមិនមានការផ្សាយផ្ទាល់ តែនាងក៏អាចទាក់ទាញ អ្នកទស្សនាឲ្យមកទស្សនា យ៉ាងច្រើនកុះករ ពិសេសនាងបានលេង ខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់ ចាយរាង និងបានអង្រួនវេទិការ នោះឲ្យកក្រើកជាមួយ ក្បាច់រាំដ៏រស់រវើក របស់នាង ។

បន្ទាប់ពីបញ្ចប់ការ ប្រគំតន្រ្តីនៅរតនផ្លាហ្សា នាងក៏ចេញភ្លាមដើម្បីបន្តការសម្ដែងនៅTHE CLASSIC NIGHT បន្តទៀត ។ជំនួបនៅផ្សារទំនើប រតនាផ្លាហ្សា នាងបានប្រាប់ Looking TODAY ក្នុងថ្ងៃនេះ តាមពិតនាងត្រូវទទួល ដល់ទៅ ៤ ឆាកឯណោះ មិនមែន៣ទេ តែនាងមិនអាចរត់រួច ។ ដូចនេះក៏ទទួលត្រឹម ៣ឆាក នាងទទួលស្គាល់ថា មួយរយៈចុងក្រោយ នាងទទួលការងារ ច្រើនណាស់ ពេលខ្លះក៏មិនអាច ទទួលបាន ព្រោះជាន់គ្នា តែបើនាងអាចទៅបាន គឺនាងមិនចោលការងារទេ ។

អ្វីដែលគួរឲ្យកត់សម្គាល់ តារាចម្រៀងស្រីរូបនេះ មិនដែលភ្លេចទេ នៅពាក្យសម្ដីផ្ដាំផ្ញើរល្អៗ ជាការណែនាំ ទាក់ទងនឹង ចរាចរណ៍ ក៏ដូចជាការស្រលាញ់ ឪពុកម្ដាយ នឹងការរៀនសូត្រ ទោះជាការប្រគំតន្ត្រី នោះផ្សាយផ្ទាល់ ឬមិនផ្សាយផ្ទាល់ ក៏នាងនៅតែនិយាយ ដើម្បីរំឭកដល់អ្នកគាំទ្រ នាងជានិច្ច៕

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល