មន្រ្តីសាលាក្រុង Zhenzhou ខែត្រ Henan ប្រទេសចិនឈ្មោះ Wang Xiaolei ដែលគេដាក់រហ័សនាមថាអ្នកតាក្បាលជ្រូកនោះ កាលពីពេលថ្មីៗនេះ មានលេចចេញវីដេអូមួយដែលបង្ហាញពីភាពឃោរឃៅរបស់មន្រ្តីរូបនេះអាងអំណាច ប្រើប្រាស់ហឹង្សាលើប្រជាពលរដ្ឋស្លូតត្រង់។
វីដេអូនេះគឺប្រពន្ធរបស់លោក Wang បានបណ្ដើរប្ដីទៅហាងទូរសព្ទមួយនៅក្នុងទីក្រុងហើយទំនងជាមិនស្រួលជាមួយបុគ្គលិកទទួលភ្ញៀវ មិនដឹងជាមានរឿងហេតុអ្វី លោកស្រីប្រពន្ធលោកWang បាននិយាយខ្លាំងៗ ចង្អុលមុខបុគ្គលិកហាងយ៉ាងប៉ាច់ៗ ហើយស្រាប់តែពេលនោះគេបានឃើញលោក Wang យកធុងសំរាមមួយមកបោកក្បាលនារីម្នាក់នោះ ហើយបើកការវាយប្រហារយ៉ាងចាស់ដៃតែម្ដង៕
ដោយ៖ ម៉ូកាប្រភពពី៖ wotshappening