ដោយសារតែការលំហូរចូលដ៏ច្រើននូវ វប្បធម៌បរទេស បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបទក៏ដូចជាផ្នត់គំនិតក្មេងៗសម័យឥឡូវ ដែលមានលក្ខណៈខុសប្លែកគ្នាច្រើនពីក្មេងៗសម័យមុន។

តើមានការខុសប្លែកគ្នាដូចម្តេចខ្លះទៅរវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន? សូមតាមដានស្តាប់ចម្រៀងអាយ៉ៃដែលច្រៀងដោយលោកតា គង់ ណៃ ក៏ដូចជាទស្សនារូបភាព នៅក្នុងវីដេអូដែលគេកាត់ត ខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូកាត់តដោយ សម្ព័ន្ធហ្វេសប៊ុកកម្ពុជា (CFA)

សូមយុវវ័យទាំងអស់ ចូលរួមថែរក្សាការពារ វប្បធម៌ប្រពៃណីដ៏ល្អ ថ្លៃថ្លារបស់ខ្មែរយើង ឲ្យស្ថិតស្ថេរគង់វង្ស ជានិច្ចនិរន្តន៍រៀងអើយ។ សូមចងចាំពាក្យស្លោកដ៏មានន័យ របស់ខ្មែរយើងមួយឃ្លាថា ៖វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កានថ្កើន

ដោយ៖ សិលាវីដេអូ៖ CFA