ភ្នំពេញ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅម៉ោង១២៖២០នាទីយប់ ឈានចូលថ្ងៃទី៥ ខែកក្កដានេះ តាមបណ្តោយផ្លូវ១០៨៦ សង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ មានករណីផ្ទុះអាវុធ មួយគ្រាប់ បានកើតឡើង។

ដោយដើមហេតុដំបូងមាន ក្មេងស្ទាវ២ក្រុម បានចូលទៅរាំលេង នៅក្លឹបជេស៊ី បន្ទាប់មកមានការរករឿង បម្រុងនឹងវាយគ្នាក្នុងក្លឹប ប៉ុន្តែសន្តិសុខ ក្នុងក្លឹបបានឲ្យពួកគេ ចេញមកខាងក្រៅ ក៏កើតការវាយតប់គ្នានៅមុខក្លឹបម្តង ដោយការវាយគ្នាមិនអស់ចិត្ត ពួកក្មេងស្ទាវក៏បន្តជិះម៉ូតូ មកជិតដល់ក្លឹប ម៉ូណាកូ វាយគ្នាម្តងទៀត មិនត្រឹមតែវាយទេ ថែមទាំងបាញ់១គ្រាប់ទៀត ហើយក្រោយពីបាញ់ហើយ ក្រុមក្មេងស្ទាវទាំង២ក្រុម ដែលមានគ្នា ១០ទៅ២០នាក់នោះ បានជិះម៉ូតូចេញបាត់អស់ មុនពេលសមត្ថកិច្ចមកដល់៕

width=550

width=550

width=550

width=550

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល