ព្យុះ Bolaven បានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅដើមសប្ដាហ៍នេះ។ ប៉ុន្ដែនៅរុស្ស៊ីឯណោះវិញ ប្រជាជន បែរជាទទួលបានឱកាសល្អ និងឆ្ងាញ់មាត់ នៅពេលជលផលជាច្រើនប្រភេទត្រូវបាន បញ្ជូន ឡើងគោក។
ជលផលរាប់សិបប្រភេទត្រូវបានព្យុះ និងរលកទឹករុញច្រានឡើងគោក រហូតដល់ប្រជាជននៅក្រុង Vladivostok មានបំណងចង់នាំយកពួកវាចុះទៅក្នុងសមុទ្រវិញ ប៉ុន្ដែ ប្រការនេះមិនមានប្រយោជន៍នោះទេ ជលផលទាំងនេះត្រូវបានរលកទឹករុញច្រានឡើងគោកកាន់តែច្រើនឡើង។
នារីម្នាក់នៅស្រុក Svetlana  សរសេរនៅក្នុងប្លក់របស់នាងថា ៖ ពេលនេះ ខ្ញុំបានដឹងពីអត្ថន័យនៃពាក្យថា របស់ទេវតាប្រទាន គឺយ៉ាងណា។ អ្នករាល់គ្នាមិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ ពួកគេមានតែដើររើសយកប្រភេទជលផលដែលខ្លួនចូលចិត្ត ឬថតរូបជាអនុស្សាវរិយ តែប៉ុណ្ណោះ៕
/
/
/
/
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ k14