/នេះត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានតម្លៃថោកបំផុតដោយមានតម្លៃត្រឹមតែ ៤០$ ប៉ុណ្ណោះ មិនត្រឹមតែធូរថ្លៃនោះទេ ថែមទាំងមិនស៊ីភ្លើង ហើយអាចអោយលោកអ្នកហាត់ប្រាណបានទៀតផង។/ម៉ាស៊ីនបោកគក់នេះត្រូវបានគេរចនាឡើងដើម្បីអោយសមស្របជាមួយនឹងបរិបទគ្រួសារអ្នកក្រីក្រដោយតាមការសិក្សាបានបង្ហាញអោយឃើញថាគ្រួសារអ្នកក្រីក្រភាគច្រើនប្រើពេលជាង ៦ម៉ោងក្នុងការបោកគក់ និងក្នុងមួយអាទិត្យត្រូវបោកសម្លៀកបំពាក់ពី ៣ ទៅ ៥ ថ្ងៃ។/ម៉ាស៊ីនបោកគក់នេះត្រូវបានគេរចនាឡើងពីធុងជ័រធំមួយដោយហើយខាងក្នុងគឺមានរូបរាងដូចគ្នានឹងម៉ាស៊ីនបោកគក់អេឡិចត្រូនិចដែរ ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែដាក់សម្លៀកបំពាក់ចូល ចាក់ទឹកសាប៊ូ គ្របគំរប អង្គុយលើវាហើយជាន់ឈ្នាន់ធាក់ទៅមកទៅបានហើយ វាល្អសម្រាប់ស្រ្តីមេផ្ទះដែលចង់ហាត់ប្រាណសម្រករៀងផងដែរ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ឈុតនេះត្រូវបានគេដាក់សាកអោយប្រើនៅប្រទេស Peru ហើយអាចនឹងចូលទៅដល់ India និងប្រទេសក្រីក្រផ្សេងទៀតនៅអាមេរិកខាងត្បូង៕

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14