ដើម្បីបង្កការចាប់អារម្មណ៍ដ៏ពិបាកភ្លេចបានសម្រាប់មនុស្សនៅជុំវិញ ខណៈពេលអ្នកចេញទៅក្រៅ ឬចូលរួមពិធីជប់លៀងក្នុងរដូវបុណ្យណូអែល ឬមួយចូលឆ្នាំសកល ចូរកុំរំលងចោលនូវការណែនាំខាងក្រោម។១/ សម្លៀកបំពាក់មានរូបភាព និងពណ៌ស្ទីលអឺរ៉ុបខាងជើង





សម្លៀកបំពាក់មានរូបភាព និងពណ៌ បែប Nordic ឬហៅថា ស្ទីលអឺរ៉ុបខាងជើង ហាក់ដូចមិនដែលហួសសម័យម្ដងណានោះទេ នៅពេលរដូវណូអែល ឬរដូវចូលឆ្នាំសកលចូលមកដល់។ បណ្ដារូបភាពទាំងនេះ តែងត្រូវបានរចនាឡើង ដោយមានពណ៌ទាំងឡាយប្រកបដោយភាពកក់ក្ដៅ និង ទាក់ទិនទៅនឹងពិធីបុណ្យណូអែលនៅតំបន់ត្រជាក់ ភាគខាងជើងអឺរ៉ុប ដូចជារូបភាពផ្កាព្រិល ដើមស្រល់ណូអែល សត្វរមាំង។ល។២/ ពណ៌សរបស់ព្រិលមនុស្សមួយចំនួននៅតំបន់ត្រជាក់ តែងមិនសូវជាចូលចិត្តស្លៀកពាក់ពណ៌ស ដោយសារតែមានអារម្មណ៍ថា កាន់តែត្រជាក់។ ប៉ុន្ដែ ប្រសិនចេះជ្រើសរើស និងមានវិធីស្លៀកពាក់ផ្សំ សម្លៀកបំពាក់ពណ៌សនេះ នឹងសមស្របបំផុតសម្រាប់រដូវត្រជាក់ ព្រោះវា តំណាងឱ្យពណ៌សរបស់ព្រិល។


ជាការងាយស្រួលបំផុត មិនថាតែអ្នកពាក់អាវពណ៌អ្វីពីខាងក្នុង អ្នកក៏អាចពាក់អាវធំពណ៌សពីខាងក្រៅ។ ប៉ុន្ដែ អាវខាងក្នុង ល្អបំផុតគួរតែជាអាវពណ៌ក្រហម ឬពណ៌សក្រមៅដែលខុសពីពណ៌អាវធំ។៣/ ពណ៌បៃតង និង ក្រហម




ពណ៌បៃតង និងក្រហម ក៏ជាពណ៌ពិសេសសម្រាប់រដូវបុណ្យណូអែល និងចូលឆ្នាំសកល។ អ្នកអាចជ្រើសរើសយកពណ៌ក្រហម និងបៃតងចាស់ ដើម្បីបង្កើតបានជាពណ៌ដ៏កក់ក្ដៅ នៅក្នុងរដូវត្រជាក់។ បន្ថែមពីនេះ អ្នកក៏គួរតែប្រើសម្ភារៈផ្សេងៗ ដែលមានពណ៌ក្រហម ឬខៀវ ដូចជា កន្សែង ស្រោមដៃ មួក ស្បែកជើង ឬកាបូប។ល។ ទាំងនេះក៏ជួយឱ្យអ្នកលេចធ្លោជាងគេ ក្នុងពិធីជប់លៀង ឬនៅទីសាធារណៈ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?
វិធីជ្រើសរើសខោខៅប៊ោយរហែក ម៉ូដែល ២០១៣/២០១៤
អាវយឺតដៃវែង សម្រាប់នារីការិយាល័យ បញ្ចេញសម្រស់ ពេលត្រជាក់
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS