ជាមួយនឹងកែវនេត្រាទាំងពីរធំៗនិងមូលក្រឡង់ ភក្រ្តាស្រស់ស្អាតមានរស្មី រូបភាពយុវ័យ
របស់ Seo Ji Hee កាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីសំណាក់ទស្សនិកជនទូទៅនៅ
ទូទាំងប្រទេសកូរ៉េខាងត្បូង។
ទស្សនិកជនជាច្រើនអាចនៅចាំបានថា Seo Ji Hee គឺជាក្មេងស្រីម្នាក់ដែលបានសំដែងនៅ
ក្នុងរឿងមួយដែលមានចំណងជើងថា
ឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon ផលិតកាលពីឆ្នាំ
២០០៥ ដែលពេលនោះនាងដើរតួជា Mi Joo ចៅស្រីជាទីស្រលាញ់របស់ Hyun Bin ដែលនៅ
ក្នុងសាច់រឿងនោះទៀតសោតនាង Mi Joo បានក្លាយជាមនុស្ស គ មិនអាចនិយាយបាននៅ
ក្រោយពេលការស្លាប់របស់ឪពុកម្តាយនាងនៅក្នុងគ្រោះថ្នាក់រថយន្តមួយ។
Seo Ji Hee ជាមួយ Hyun Bin នៅក្នុងរឿងឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon
ហើយកាលពីពេលថ្មីៗនេះ ទស្សនិកជនស្រាប់តែមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅពេល
ដែលបានឃើញរូបភាពពេញវ័យរបស់ Ji Hee នៅលើកញ្ចក់ទូរទស្សន៍តាមរយៈរឿងភាគមាន
ចំណងជើងថា
The moon embracing the Sun ដែលទើបតែដាក់បញ្ចាំងនៅលើកញ្ចក់
ទូរទស្សន៍កាលពីថ្ងៃទី ៤ មករា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ។ Seo Ji Hee ពេញវ័យកាន់តែ
ស្រស់ស្អាត ជាមួយកែវភ្នែកទាំងគូរធំៗ ភក្រ្តាស្រស់ស្អាតមានរស្មី និងវ័យឆ្លាតគួរអោយ
ស្រលាញ់។
Seo Ji Hee នៅក្នុងរឿងភាគ The moon embracing the sun
កើតនៅឆ្នាំ ១៩៩៨ ,Seo Ji Hee បានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងតែពីនាងមានអាយុ
៦ឆ្នាំ មកម្ល៉េះ។ ហើយក្រៅពីភាពយន្តមានចំណងជើងថា
ឈ្មោះរបស់ខ្ញុំគឺ Kim Sam Soon
Seo Ji Hee ក៏បានដើរតួនៅក្នុងភាពយន្តផ្សេងៗទៀតផងដែរដូចជា
ស្នេហានៅ Harvard
ផលិតឆ្នាំ ២០០៤,
បងថ្លៃស្រីអាយុ ១៩ឆ្នាំ ជាដើម។ នាង Seo Ji Hee ត្រូវបានទស្សនិក
ជនសង្ឃឹមថានៅពេលខាងមុខនាងគឺជាតារាដ៏លេចធ្លោម្នាក់នៅក្នុងពិភពសិល្បៈភាពយន្ត
របស់កូរ៉េខាងត្បូងទៀតផងដែរ៕
រូបភាពរបស់ Seo Ji Hee កាលនៅក្មេង
ប្រភព៖ Zing
ដោយ៖ រដ្ឋា