អ្នកស្រី Karen McMartin រស់នៅ Ayrhire, ប្រទេសអង់គ្លេស ដែលសព្វថ្ងៃកំពុងតែពពោះបានចំនួន 25 សប្តាហ៍។ រឿងដែលចម្លែកនោះ នៅលើផ្ទៃពោះរបស់នាង មានលេចចេញ រូបមុខមនុស្សដ៏អាថ៌កំបាំងមួយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺរូបមុខមនុស្សនេះ មានគ្រប់លក្ខណៈទាំងអស់ ពោលគឺ មានទាំង ភ្នែក ច្រមុះ មាត់...
អ្នកស្រី Karen បានឲ្យដឹងថា ផ្ទៃពោះចម្លែករបស់អ្នកស្រី បានលេចចេញពេលដែលអ្នកស្រី កំពុងអង្គុយលេងជាមួយមនុស្សមួយចំនួនទៀត នៅឯហាង Salon សក់ និងនិយាយអំពីការពពោះ។ អ្នកណាៗ ក៏ចូលចិត្ត ស្ទាបអង្អែលផ្ទៃពោះធំរបស់នាង។ ពេលនោះស្រាប់តែ ម្ចាស់ហាងចូលមក ហើយស្រែកថា: អូព្រះអើយ! ខ្ញុំបានឃើញមុខមាត់មនុស្សនៅលើពោះរបស់នាង ហើយមនុស្សដទៃផ្សេងទៀត ក៏មានការភ្ញាក់ផ្អើលពីមុខមនុស្ស ដែលលេចចេញនៅលើពោះរបស់អ្នកស្រី Karen ដែរ។
/
លោក Monan, អាយុ 45 ឆ្នាំ ជាម្ចាស់ហាង Salon Kazmark បានរៀបរាប់ថា: ពេលនោះ ខ្ញុំបានឃើញអ្នកស្រី Karen កំពុងអង្គុយលើកៅអី ជាមួយមនុស្សដទៃផ្សេងទៀត។ ក្រោយមក Karenងើបឈរឡើង ហើយខ្ញុំបានឃើញមុខកូនក្មេង នៅលើពោះរបស់នាង។ ពិតជាមិនគួរឲ្យជឿ! ។
ប្តីប្រពន្ធ Karen ពិតជាមានការភ្ញាក់ផ្អើលណាស់ ចំពោះរឿងនេះ។ អ្នកស្រី Karen បាននិយាយបន្ថែម: រឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ ខ្ញុំពិតជាពិបាកជឿណាស់ថា មានរូបមុខមនុស្សលេចចេញយ៉ាងច្បាស់ដូច្នេះ នៅលើពោះរបស់ខ្ញុំ។
/
នេះគឺជាលើកទីពីរ ដែលអ្នកស្រី Karen ពពោះ ពីរនាក់ប្តីប្រពន្ធនេះបានមានកូនស្រីម្នាក់ហើយ អាយុ 2 ឆ្នាំ មានឈ្មោះថា Chloe។ ពួកគេកំពុងរង់ចាំ ការប្រសូត្រចេញមកនៃកូនទីពីរនេះ។ គ្រូពេទ្យ Carol Cooper បានឲ្យដឹងថា រូបផ្ទៃមុខនេះ គឺជាស្លាកស្នាម ដែលបណ្តាលមកពីការដែលអ្នកស្រី ធ្លាប់ពាក់ក្រវិល នៅម្តុំផ្ចិតនេះ៕
/
ដោយ៖ សិលាប្រភព៖ K14