កីឡាករសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំ Mathieu Debuchy បានសម្រេចចិត្តក្នុងការចាកចេញពីក្រុមLille មកលេងឱ្យ NewCastle ក្នុងរដូវកាលថ្មីនៃ BPL នេះជំនួសការចាកចេញរបស់ Demba Baកាលពីម្សិលមិញដែលបានចេញទៅលេងឱ្យតោខៀវ Chelsea។បើតាមដឹងគឺកីឡាកររូបនេះបានចុះកុងត្រាចំនួន ៥ ឆ្នាំកន្លះ ជាមួយក្រុម NewCastle ប៉ុន្តែគេមិនបានដឹងតម្លៃខ្លួនពិតប្រាកដនោះទេ តែគេបានដឹងថាប្រហែលជានឹងត្រូវបានទទួលថ្លៃខ្លួនជាង ៥លានផោនក្នុងមួយរដូវកាល ហើយគេនឹងត្រូវបានទទួលអាវលេខ ២៦។យ៉ាងណាមិញ Debuchy មិនត្រូវបានលោក Alan Pardew ដាក់ឱ្យចេញប្រកួតក្នុងក្របខណ្ឌ FACup ជាមួយ Brighton នាល្ងាចថ្ងៃសៅរ៍នេះនោះទេ។ Debuchy បានសម្ដែងចំណាប់អារម្មណ៍ថាវាគឺជារឿងល្អមួយដែលបានមកទាត់ជាមួយក្រុម NewCastle ក្រោយពេលដែលបានចំណាយពេលជាច្រើនឆ្នាំហ្វឹកហាត់និងលេងជាមួយ Lille។ហើយសម្រាប់ការចូលរួមជាមួយ NewCastle នេះលោកជឿជាក់ថាខ្លួនលោកមុខជាអាចនាំអ្វីថ្មីមកដល់ក្រុមនេះជាមិនខានក្នុងរដូវកាលថ្មីនៃ BPL នេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ Skynew