ភ្នំពេញ: អគ្គិភ័យមួយ បានឆាប ឆេះក្លឹបខារាអូខេយីហោ 168 ស្ថិតនៅតាមផ្លូវ ជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រមាណ ១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ហើយរលត់ទៅវិញ នៅវេលា ម៉ោង១:៣០នាទី ដែលបណ្តាលអោយ បន្ទប់ខារ៉ាអូខេចំនួន៨បន្ទប់ ត្រូវរងការខូចខាត។ លោក នេត វត្ថា នាយការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល របស់លោក បានប្រើរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការរាជធានីចំនួន ១៥គ្រឿង ស្នើនឹង២០ជើង ។ មន្រ្តីនគរបាល បានអោយដឹងថា មូលហេតុនោះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ក្រោយមានករណីនេះភ្លាម អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ៕
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-029.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-028.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-030.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-031.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-032.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-033.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-034.jpg Photo]()
![src=http://image.dap-news.com:81/dap-news/dap-images/2014/May/id-078/Layh-020.jpg Photo]()