កាលពីពេលថ្មីៗនេះ មានវីដេអូល្បែងកំសាន្តមួយត្រូវបានគេបង្ហោះឡើង ដែលមានចំណងជើងថា៖ ល្បែងកំសាន្ត.....ស៊េរីថ្មី ត្រូវបានចែករំលែកនៅលើហ្វេសប៊ុក ហើយទទួលបានការចាប់អារម្មណ៍ ចុចទស្សនាច្រើនគួរសម។

ល្បែងកំសាន្តដ៏ចម្លែកនេះ គឺជាល្បែងទះកំផ្លៀងគ្នា ដោយមានបុរសៗចំនួន ៨នាក់ ឈរតំរៀបគ្នាជារាងរង្វង់ ហើយចាប់ផ្តើមទះកំផ្លៀងមួយដៃម្នាក់ៗ បន្តបន្ទាប់គ្នា។ ល្បែងចម្លែក ដែលមើលទៅមានលក្ខណៈ កំប្លែងខ្លះដែរនោះ គឺគេមិនបានទះតិចៗ បែបលេងៗនោះទេ គឺគេទះមួយអស់ដៃ ដែលមានអ្នកខ្លះ ត្រូវបែកអំពិលអំពែក ដួលអុកគូទតែម្តង។ ហើយអ្នកឈ្នះ គឺជាអ្នកដែលមិនបានដួល នៅអាចឈរបាន ក្រោយគេបង្អស់។

/

(រូបថតចេញពីវីដេអូ)

សូមទស្សនាល្បែងចម្លែក លាយឡំការកំប្លែងសើចមួយនេះ ខាងក្រោមទាំងអស់គ្នាណា ៖

សូមកុំព្យាយាម ធ្វើត្រាប់តាម !

ដោយ៖ សិលាវីដេអូ៖ Youtube