សិង្ហបុរី៖ តាមការអោយដឹងរបស់មន្ដ្រីរៀបចំការប្រកួត សម្លៀកបំពាក់ហែលទឹក របស់បុរស នារី (OfficialSwimwear Competition) នៃប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅនេះ បានអោយដឹងថា ការប្រកួតបង្ហាញការស្លៀកពាក់ ខោអាវមុជទឹក ក៏ដូចជាការបង្ហាញសាច់ដុំបុរស នារី ពិតជាមានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន។

គូររំលឹកផងដែរថា ការប្រកួតស្លៀកពាក់នេះ ត្រួវបានប្រារព្វឡើងតាំងពីថ្ងៃ ទី១១ សីហាមកម្លេះ។ ការប្រកួតនេះទៀតសោត ក៏មានការចូលរូមពីបុរស និងនារីចំនួនប្រហែលជា ១០០នាក់ ដែលមកពីគ្រប់ទិសទីក្នុងប្រទេសសិង្ហបុរី។ ចំពោះអ្នកឈ្នះ គឺទទួលបានរង្វាន់ ជាទីគាប់ចិត្ដ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជនដ៏ច្រើនលើសលប់ផងដែរ។
រាល់អ្នកចូលប្រកួតទាំងអស់ បាននិយាយថា ការប្រកួតនេះគឺផ្តល់ការសប្បាយរីករាយខ្លាំងព្រោះអាចអោយពួកគេបានស្គាល់គ្នាកាន់តែច្រើន។ ម៉្យាងវិញទៀត គឺធ្វើអោយពួកគេកាន់តែមានចំណងទាក់ទងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាការទទួលបាននូវបទពិសោធន៍ថ្មីៗ សម្រាប់ជីវិតផងដែរ៕
ដោយ៖ សីហាប្រភព៖ stomp