កូរ៉េខាងជើង៖ តាមសេចក្ដីរាយការណ៍មួយរបស់ទីក្រុងសេអ៊ូល កាលពីថ្ងៃ អង្គារ បានអោយដឹងថា មេដឹកនាំធំៗ និងប្រជាពលរដ្ឋកូរ៉េខាងជើង ជាច្រើននាក់បាននាំគ្នាទៅគោរពបូជាសាកសពក្មេងស្រីអាយុ ១៤ ឆ្នាំដែលបានស្លាប់ដើម្បីការពាររូបថតលោក Kim Jong- Il ។width=453

តាមប្រភពពត៌មានខាងលើបានអោយដឹងថា៖ ក្មេងស្រីម្នាក់មានឈ្មោះថា Han Hyon មានអាយុ១៤ ឆ្នាំបានពលីជីវិតនាងដើម្បីការពាររូបថតលោក Kim Jong- Il ខណៈពេលដែលរូបថតមេដឹកនាំផ្ដាច់ការរូបនេះបានធ្លាក់ចូលទៅក្នុងទឹកជំនន់ដ៏ធំមួយក្នុងប្រទេសនេះ។width=453គួររំលឹកជាថ្មីផងដែរថា នាង Han បានស្លាប់តាំងពីថ្ងៃទី ១១​ខែមិថុនា មកម្លេះក្នុងខណៈដែលនាងបានប្រឹងខំចុះយករូបថតលោក​​​ Kim Il- Sung និង​លោក Kim Jong- Il ពីទឹកជំនន់ដ៏ធំមួយនៅខេត្ត Singhug ដែលស្ថិតនៅប៉ែកខាងលិចនៃក្រុង Hamkyong។ នេះបើតាមសេចក្ដីរាយការណ៍របស់គេហទំព័រមួយកាលពីថ្ងៃពុធ។width=455តាមការអោយដឹងពីឪពុកម្ដាយរបស់នាងថា៖ កាលពីដើមសប្ដាហ៍នេះ​ ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន និងសិស្សសាលាជាច្រើននាក់ផងដែរ បានមកជួបជុំគ្នាដើម្បីគោរពវិញ្ញាណខ្ខន្ធនាង ហើយបានផ្ដល់កិត្តិនាមអោយនាងថា វីរនារីកា្លហាន៕width=455

 

ដោយ៖​ សារិនប្រភព៖ channelnewsasia