ថ្មីៗនេះ ក្នុងពិធីបញ្ចប់ថ្នាក់វិទ្យាល័យរបស់វិទ្យាល័យLake Norman នៅCarolinaខាងជើង សហរដ្ឋអាមេរិច សិស្សនារីម្នាក់បានមានសកម្មភាពដ៏ចម្លែកមួយបង្កឲ្យមានការហួសចិត្តយ៉ាងខ្លាំង។
យុវនារីជាសិស្សសាលាម្នាក់បានបង្ហាញកន្លែងសម្ងាត់របស់ខ្លួន ដែលរឿងនេះត្រូវបានបែកធ្លាយក្រោយពេលសៀវភៅកំនត់ហេតុមានតំលៃ100 USD បានចេញលក់។សកម្មភាពដែលពិបាកនឹងយល់ និងមិនត្រឹមត្រូវរបស់សិស្សនារីខាងលើនេះ បានធ្វើឲ្យឪពុកម្តាយសិស្សជាច្រើនមានការខឹងសម្បារ។ ស្រ្តីម្នាក់បាននិយាយថា: “ពេលកូនខ្ញុំយកសៀវភៅនោះមកឲ្យខ្ញុំមើល ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង”។

សិស្សនារីបង្អួតរបស់ពិសេស
ក្នុងពិធីថតរូបដើម្បីទុកជាអនុស្សាវរីយ៏ក្នុងសៀវភៅកំនត់ហេតុ មនុស្សគ្រប់គ្នាមិនមានអ្នកណាចាប់អារម្មណ៏លើសកម្មភាពដ៏អាម៉ាស់នោះទេ។ អ្នកគ្រូDawn Creason អ្នកថ្លែងការណ៏ក្នុងវិទ្យាល័យបានឲ្យដឹងថា នេះគឺជាសកម្មភាពមួយមិនមានចេតនាឡើយ។ គាត់បានបន្ថែមថា សិស្សនារីនោះបានអង្គុយដោយត្បៀតភ្លៅទាំងពីរចូលគ្នា ហើយក៏លេចចេញនូវរូបភាពដោយអចេតនា។ប៉ុន្តែអាណាព្យាបាលសិស្សៗ មិនសូវជឿសំដីរបស់អ្នកគ្រូម្នាក់នោះទេ ដោយពួកគាត់យល់ថា វាគ្រាន់ជាការដោះសារ ដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះសាលាប៉ុណ្ណោះ។សព្វថ្ងៃប៉ូលីសនៅIredell កំពុងធ្វើការត្រួតពិនិត្យក្នុងករណីខាងលើនេះ ចំណែកខាងវិទ្យាល័យក៏បានប្រមូលយកសៀវភៅកំនត់ហេតុនោះវិញ ដោយសងលុយទៅឪពុកម្តាយរបស់សិស្សវិញ៕
ដោយ៖ សិលាប្រភព៖ k14