កំពូលតារាចម្រៀងស្រី ដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា កាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងៗ ជាពិសេសដើមឆ្នាំ ២០១៣ នេះតែម្តង។ មិនត្រឹមតែធ្វើជាតារាចម្រៀងនោះទេ នាងក៏ជាអ្នកតំណាងឲ្យ ផលិតផលជាច្រើនថែមទៀតផង។
ឱក សុគន្ធកញ្ញា ពេលនេះកំពុងតែមមាញឹកយ៉ាងខ្លាំង ជាមួយនិងការផ្សព្វផ្សាយបទចម្រៀង ក៏ដូចជាខ្សែភាពយន្តខ្លីដែលនាង បានសម្តែងដែលមានចំណងជើងថា “កញ្ញគ្រាប់កាហ្វេ” មិនតែប៉ុណ្ណោះនាងស្ទើរតែគ្មាន ពេលវេលាសម្រាកទាល់តែសោះដោយ នាងបានទទួលតំណែងជាអ្នកតំណាងឲ្យផលិតផលរបស់ក្រុមហ៊ុន ជាច្រើនដូចជា Samsung, Sunsilk, Cham Cham, Coco-cola, Smart និងផលិតផល C&C។
ថ្មីៗនេះ កញ្ញា ក៏បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី “រដូវរីករាយ” របស់ស្ថានីយទូរទស្សន៍ រស្មីហង្សមាស ទៀតផង។ ភាពល្បីល្បាញរបស់នាង ពុំមានតារារូបណាមួយ អាចផ្តួលរលំបាននោះទេ ជាពិសេសក្បាច់រាំដ៏អស្ចារ្យរបស់នាងតែម្តង សូម្បីតែកញ្ញា ទេព បូប្រឹក្ស ដែលជាជើងបំបែកក្បាច់រាំ ក៏មិនអាចផ្តួលនាងបានដែរ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល