នាង Kim Kardashian ប្រហែលជាមានបំណងក្នុងការអង្គុយតុ រួមជាមួយ Michael Obama និងតារាចម្រៀង Beyonce ហើយមើលទៅ ទើបនាងចាកចេញទៅសិក្សាអំពីបញ្ហានយោបាយ នៅមជ្ឈិមបូព៌ានោះ។/បើតាម TMZ បានអោយដឹងថានាងបានចេញដំណើរទៅកាន់ប្រទេស គុយវ៉ែត និង បាហារាណ នៅតំបន់មជ្ឈិមបូព៌ា ដើម្បីទៅសិក្សាលើបញ្ហានយោបាយ ក៏ដូចជារឿងរ៉ាវប៉ាលេស្ទីន និងអ៊ីស្រាអែល។នាង Kim Kardashian សង្ឃឹមថានឹងអាចប្រើប្រាស់ឈ្មោះជាតារារបស់នាងដើម្បីជាទូតក្នុងការផ្សះផ្សាអោយមានការជានាគ្នាវិញបាន កុំអោយមានបញ្ហាបាញ់បោះបន្តទៅទៀត ដែលនាំមកដែលក្ដីនៅមិនសុខដល់ប្រជាជនតែប៉ុណ្ណោះ។/ទោះបីជាមនុស្សភាគច្រើនគិតថានាងឆ្កូត បុន្តែនាងកំពុងតែរៀបចំកាលវិភាគដើម្បីសុំជួបតំណាងរដ្ឋទាំង ២ ដើម្បីផ្សះផ្សា ធ្វើយ៉ាងណាដើម្បីអោយប៉ាលេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់គ្នាទៀត។ បើនិយាយអោយស្រួលស្ដាប់នោះគឺនាងកំពុងតែឈានជើងចូលទៅធ្វើជា Angelina Jolie ទី ២ ដែលប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួនក្នុងការ ធ្វើជាដំណាងដោះស្រាយបញ្ហាអន្តរជាតិ។មិនទាន់ដឹងថាយ៉ាងណាទៀតនោះទេ ព្រោះនាងគ្រាន់តែមានគំរោងតែប៉ុណ្ណោះ តែយើងចាំមើលទាំងអស់គ្នាថាតើតារាសិចស៊ី និងជាមិត្តស្រីរបស់ Kanye West គឺនាង Kim Kardashian នេះអាចផ្សះផ្សាប៉ាលេស្ទីន និងអ៊ីស្រាអែល បានដូចមាត់ឬទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ whyfame