ព័ត៌មានអន្តរជាតិ ៖ ក៏ព្រោះតែបញ្ហាអាកាសធាតុ ពោលគឺភ្លៀងមួយមេយ៉ាងធំ ពិតជាមានកម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើអោយយន្តហោះធន់ធំមួយគ្រឿង Boeing 737-800 បើករអិលធ្លាក់ចុះពីលើផ្លូវរត់ ​​​   រហូតទៅជាប់គាំងនៅក្នុងវាលភក់  អំឡុងពេលនៃការរៀបនឹងហោះចេញដំណើរនៅឯអាកាសយានដ្ឋានថៃ នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស   អាស៊ីវ័ន  ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះប​ន្តិច។

width=431

ជាការពិតភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានប្រើរថយន្តធន់ធំបីគ្រឿង ក្នុងការអូសទាញយន្តហោះធន់ធំមួយគ្រឿងនេះ  ចេញពីវាលភក់ បន្ទាប់ពីបើកធ្លាក់ផ្លូវ ។ យ៉ាងណាមិញ        ប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថារាល់ជើងហោះហើរ ដែលជាសេវាកម្មពីក្រុមហ៊ុនអាកាសចរណ៍ Nok Air ត្រូវបង្វែរគោលដៅរបស់ខ្លួន ដោយត្រូវធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ  Nakhon Si Tha-mmarat Airport ស្របពេលដែលរាល់ដំណើរការជើងហោះហើររ បស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រូវបង្វែរធ្វើការហោះ និងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Krabi Airport  ។ ដោយឡែក ក្ រុមមនុស្សដែលជាអ្នកធ្វើដំណើរ  នៅលើយន្តហោះបើករអិលធ្លាក់ផ្លូវទាំងនោះ     ត្រូវបានឡានទៅទទួលយក  ដោយធ្វើការបញ្ជូនមកអាកាសយានដ្ឋានប្រកបទៅដោយសុខសុវត្ថិភាពវិញ។

យ៉ាងណាមិញ        បើយោងតាមសម្តីអ្នកចាត់ការទូទៅ  ប្រចាំអាកាសយានដ្ឋាន Trang Airport     ដែលជាកន្លែងកើតហេតុគឺលោក T haworn  Saeng-ampai  បានគូសបញ្ជាក់អោយដឹងថា តាមពិតទៅ  រាល់សេវាកម្មជើងហោះហើរ  ក៏ដូចជា ប្រតិបត្តិការនៅក្នុងអាកាសយានដ្ឋានមួយនេះ  ត្រូវដំណើរជាធម្មតាវិញ     ចាប់តាំងពីវេលាល្ងាចម្សិលមិញមកម្ល៉េះ តែដោយសារតែ    មានសេចក្តីថ្លែងការណ៍ពី លោក Woradet Hanpraser  មកពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិល ( Civil Aviation Department) អោយដឹងថា អាកាសយានដ្ឋានមួយនេះ ដំណើរការជាធម្មតាវិញនាព្រឹកនេះ។

គួររំឭកផងដែរថា     ដោយសារបញ្ហាអាកាសធាតុ  ពោលគឺ  អំឡុងនៃការមានភ្លៀងធ្លាក់មួយមេធំ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ    បានធ្វើអោយយន្តហោះ ធន់ធំមួយគ្រឿងដែលផ្ទុកមនុស្សដល់ជាង   ១៤០  នាក់នោះ  បើករអិលធ្លាក់ផ្លូវ ទៅជាប់នឹងវាលភក់ តែជាសំណាងល្អ ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរទាំងនោះ មិនបានទទួលរងរបួស ឬក៏មានការគំរាមគំហែងដល់អាយុជីវិតនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន