ចិន៖ ពិធីតាំងពិព័របង្ហាញស្រាបៀរអន្តរជាតិ លើកទី ២២ នៅក្នុងទីក្រុង Qingdao ខេត្តShandong ប្រទេសចិន មានប្រទេសចំនួន ១៦ បានចូលរួម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ។
យោងតាមបណ្តាញសារពត៌មាន Chinadaily បានឱ្យដឹងថា នេះគឺជា ពិធីតាំងពិព័រស្រាបៀរ ដ៏ធំបំផុត ក្នុងតំបន់អាស៊ី មានស្រាបៀរចំនួន ៣០០ ប្រភេទមកពីប្រទេសចំនួន ១៦នៅលើពិភពលោក បានដាក់តាំងបង្ហាញជូនភ្ញៀវកិត្តិយស ទស្សនិកជន និងសាធារណជន ជាច្រើន ភ្លក់រសជាតិ និងសែ្វងយល់ពីគុណភាពស្រាបៀរ។
ពិធីតំាងពិព័រស្រាបៀរអន្តរជាតិនេះ មានតារាល្បីៗ ជាច្រើន បានសម្តែងពីចង្វារាំដ៏សិចស៊ី ជាមួយនឹងការផឹកស្រាបៀរ ជាច្រើនប្រភេទមកពីប្រទេសជុំវិញពិភពលោក៕



ដោយ៖ វណ្ណៈប្រភព៖ Chinadaily