ប៉ាស៊ីភិច៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ ទាំងអាមេរិក និងជប៉ុនកាលពីពេលថ្មីៗនេះថា ពួកគេបានរកឃើញ​ នូវនាវាចម្បាំងដ៏ធំមួយ រួមទាំងសាកសពទាហានជាច្រើននាក់ផ្សេងទៀត នៅក្នុងបាតសមុទ្រ ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីភិច។

width=447

តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវអាមេរិក បានអោយដឹងថា តំបន់ Chuuk Lagoonនៃមហាសមុទ្រប៉ាស៊ីភិច កាលពីសង្រ្គាមលោកលើកទី២ ត្រូវបានកងទ័ពជប៉ុន ជាអ្នកត្រួតត្រាដោយក្នុងនោះ រួមមានទាំងនាវាចម្បាំង ដ៏ធំរបស់គេផងដែរ ដែលមានឈ្មោះថា Truk Lagoon ។

width=448

width=448

ការស្លាប់កងទ័ពជប៉ុនដ៏ច្រើន និងនាវាដ៏ធំមួយនេះ   គឺបានកើតឡើងនៅថ្ងៃទី ១៧ ខែកុម្ភះឆ្នាំ ១៩៤៤  ខណៈដែលទ័ពអាកាសរបស់អាមេរិក  បានវាយសន្ធប់យ៉ាងខ្លាំង មកលើមូលដ្ឋានទ័ពជប៉ុន រហូតដល់បាត់បង់ជីវិតទាហានរាប់ពាន់នាក់ និងទូកចម្បាំង  ប្រមាណជា ២០០ ផ្សេងទៀត។

width=448

ទោះបីជាយ៉ាងណាក៏ដោយ   នេះជាប្រវត្ដិសាស្រ្ដរបស់ប្រជាជាតិជ៉បុន ដែលបានចងក្រង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយរបស់ជប៉ុន   ដូច្នេះហើយ ទើបប្រជាជនជប៉ុនទំាងអស់ តែងតែធ្វើបុណ្យសែនដ៏ព្រះគង្គា ជាច្រើនរៀងរាល់ឆ្នាំ គឺក្នុងគោលបំណង រំលឹកដល់គុណបំណាច់ ដ៏ធំរបស់អ្នកស្នេហាជាតិទាហានជើងទឹករបស់ខ្លួន៕

ដោយ៖ នារីប្រភព៖ newsday