ភ្នំពេញៈ ពិធីករ និងពិធីការិនី កំពុងមានប្រជាប្រិយភាពលេចធ្លោខ្លាំង ក្នុងកម្មវិធី “ពេញចិត្តអត់សៀក” របស់ My TV ដែលទស្សនិកជន ស្គាល់ យ៉ាងច្បាស់ថាជា អ្នកនាង ខៀវ សានសាណា និង លោក តាប៊ុយ គេ សង្កេតឃើញដៃគូ ពិធីករក្នុងកម្មវិធីនេះ ហាក់មានភាពសិ្នទ្ធស្នាល ជា មួយគ្នាយកចិត្តទុកដាក់ជាមួយគ្នាប្រៀបបីដូចជា មានទំនាក់ទំនងស៊ី ជម្រៅជាមួយគ្នាប្លែក ។
មួយរយៈពេលចាប់តាំង ពីពិធីករពិធីការិនីមួយគូនេះ ចាប់ដៃគូគ្នាដោយ ទទួល បានការគាំទ្រខ្លាំងក្នុងកម្មវិធី “ពេញចិត្តឫអត់សៀក” ដោយគេ សង្កេតឃើញ ពួកគេទាំងពីរនាក់ មានភាពស៊ីចង្វាក់គ្នា ស្និទ្ធស្នាលជា មួយគ្នាទាំងក្នុងឆាកនិងក្រៅឆាក រហូតធ្វើឲ្យគេទស្សនិកជន មានការ សង្ស័យថា ពួកគេទាំងពីរនាក់ មានភាពស្អិតរមួតប្រៀបដូចគូស្នេហ៍ ។
ក្រោយពីលេចឮព័ត៌មានថា អ្នកនាង ខៀវ សានសាណា បែកបាក់ស្នេហា ជាមួយស្វាមីរហូត ធ្វើឲ្យនាង ត្រូវត្រឡប់មកស្រុកកំណើតវិញ ចាប់យក អាជីពចាស់ ហើយទន្ទឹមជាមួយគ្នានោះដែរ ដោយសារតែ ពេលនេះគេ ឃើញនាងនិងឌីជេ តាប៊ុយក្រៅពីមានទំនាក់ទំនងល្អ ក្នុងការរួមការងារ ជាមួយគ្នាហើយ អ្នកនាង សាណា និង ឌីជេ តាប៊ុយ ក៏ធ្វើឲ្យទស្សនិកជន មានការសង្ស័យទៅ លើទំនាក់ទំនង របស់ពួកគេខាងក្រៅឆាកថា ទំនងអាចមានទំនាក់ទំនង ស៊ីជម្រៅជាមួយគ្នាក្រៅឆាក ថែមទៀតផង ។
បើទោះបីជាមានព័ត៌មានលេចឮ បែបនេះក្តីក៏គេនៅមិនទាន់ដឹងថា ជាការ ពិតឫ យ៉ាងណាទេ ព្រោះថាកន្លងមក អ្នកនាង ខៀវ សានសាណា ធ្លាប់ចេញមុខបដិសេធចំពោះព័ត៌មានបែកបាក់ស្វាមី ដោយឡែក ឌីជេ តាប៊ុយ កន្លងមកធ្លាប់ជំពប់ និងរឿងរ៉ាវស្នេហាក្រៅឆាកជាមួយ បុរសភេទដូចគ្នា ។ ដូច្នេះចំពោះព័ត៌មានថាពិធីករ ពិធីការិនីមួយគូនេះ មានទំនាក់ទំនងស្នេហាជាមួយគ្នា ឫយ៉ាងណាទេ ។
Looking TODAY ក៏មិនទាន់អាចទំនាក់ទំនង ទៅពិធីករ-ពិធីការិនី សម្បូរប្រជាប្រិយភាពប្រចាំ MY TV មួយគូនេះបានទេ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!





ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល