ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់តែ ឃើញតារាសម្តែងស្រីជនជាតិហ្វីលីពី នាង Marian Riveraហៅ ម៉ារីម៉ា សម្តែងជាខ្សែ ភាពយន្តតែថ្ងៃនេះ តាមប្រភពពីគេហទំព័រ Looking TODAY យើងសូមនាំយកអារម្មណ៍ប្រិយមិត្ត ទៅទស្សនាជាមួយក្បាច់រាំ យ៉ាងរស់រវើករបស់នាងនិងក្រុមរាំតើមានភាព ទាក់ទាញ និងទទួលបានការគាំទ្រច្រើនកម្រិតណា។
តារាសម្តែងស្រីដែលគ្រងតំណែង ជាតួឯកក្នុងរឿងមួយចំនួន ដែលមានភាពលេចធ្លោ និងធ្វើឲ្យទស្សនិកជន ស្គាល់នាងច្រើនតាមរយៈរឿង “ម៉ារីម៉ា” “នាងមច្ឆា” “ព្រះនាងអាម៉ាយ៉ា” “វិញ្ញាណស្នេហ៍ប្រែរូប”ជាមួយដៃគូប្រុសរូបសង្ហារលោក Dingdong Dantes ដែលប្រិយមិត្តស្គាល់លោកតាមរយៈឈ្មោះ សូជីអូ ដោយនៅក្នុងរឿងទាំងអស់នោះលោកអ្នកប្រាកដជា បានទស្សនាការសម្តែងបែបតួកំសត់ស្រក់ទឹកភ្នែកនិង ភាពផ្អែមល្ហែមជាមួយគ្នាប្រៀបដូចជាគូស្នេហ៍។
តែពេលនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទៅទស្សនា ជាមួយក្បាច់រាំយ៉ាង រស់រវើកដងខ្លួនល្វតល្វនតាម ចង្វាក់ភ្លេងរាំដោយនាងរាំជា គូជាមួយដៃគូសម្តែងរឿង និងជាស្វាមីខាង ក្រៅឆាកមើលទៅទាក់ទាញការ ចាប់អារម្មណ៍និង មានការសរសើរមិនដាច់ពីមាត់។
ដូច្នេះចង់ដឹងថាក្បាច់រាំនោះ មើលទៅស្រស់ស្អាត និងមានភាពទាក់ទាញ ដល់កម្រិតណាទៅទស្សនា ទាំងអស់គ្នា ៖



ប្រភព៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល