អាមេរិក៖ តាមការអោយដឹងពីពត៌មាន​បរទេស newsday កាលពីថ្ងៃពុធ ទី១៩ កញ្ញា មិ្សលមិញនេះថា មានស្ដី្រវ័យចំណាស់ម្នាក់ បានបាត់ខ្លួនរយៈពេល​​ ៥ថ្ងៃ ខណៈដែលគាត់បានជាប់ក្នុងទូទឹកកក នៅក្នុង Apartment របស់ខ្លួនគាត់ផ្ទាល់។

width=457

ស្រី្ដរងគ្រោះ Theresa Christianតាមប្រភពខាងលើបានអោយដឹងថា ស្រ្ដីដែលជាប់ក្នុងទូទឹកកកនោះ មានឈ្មោះថាThere-sa Christian មានវ័យ ៥៩ឆ្នំា រស់ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីកូនប្រុសរបស់គាត់ លោក Jemal Stewart បានអោយដឹងថា ម្ដាយរបស់គាត់បានបាត់ខ្លួនតាំងពីរសៀលថ្ងៃ សៅរ៍ ទី ១៥ កញ្ញាម្លេះ​ តែដោយសារតែភ័យនៃការបាត់ខ្លួនម្ដាយពេកទើបគាត់និងបងប្អូន បានត្រឹមតែប្ដឹងទៅប៉ូលីស និងស្វែងតែខាងក្រៅផ្ទះ ពោលគឺមិនបានរកក្នុងផ្ទះអីទេ។ គាត់បានបន្ដថា លុះមកដល់វេលាម៉ោងប្រមាណជា ១០: ៣០ នាទីព្រឹកថ្ងៃពុធ ទី ១៩ កញ្ញា ដោយអស់សង្ឃឹមពេក ទើបគាត់ និងបងប្អូនបាននំាគ្នាមកផ្ទះវិញ ហើយក៏បានឆែកគ្រប់ទីកន្លែងក្នុងផ្ទះ ក៏បានឃើញម្ដាយរបស់ខ្លួន ជាប់ក្នុងទូទឹកកក។

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រី Christian ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ តាមការប៉ាន់ស្មានរបស់​ក្រុមគ្រូពេទ្យ បានអោយដឹងថា លោកស្រី Christian បានជាប់ក្នុងទូទឹកកក គឺប្រហែលមកពីលោកស្រី ស្វែងរកកន្លែងលាក់ខ្លួន ដោយសារតែគាត់ភ័យខ្លាច ទៅនឹងខ្យល់ព្យុះ (Tornado) ដែលបានកើតឡើងក្នុងរដ្ឋ Oklahoma​​ ៕

ដោយ៖ រក្សាប្រភព៖ all-about-news