តើលោកអ្នកធ្លាប់មានបញ្ហាជាមួយនិងកូនរបស់លោកអ្នកដែរឬទេ  ខណៈពេលដែលពួកមិនព្រមញ៉ាំអាហារអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ ជាពិសេសគឺអាហារពេលព្រឹក គឺជាអាហារដែលចាំបាច់ត្រូវតែញ៉ាំ ដើម្បីទ្រទ្រង់សុខភាពរាងកាយពេញមួយថ្ងៃ

ប្រសិនបើមានរឿងដូច្នេះមែន តើលោកអ្នកមានវិធីសាស្រ្តអ្វី  ដែលអាចធ្វើអោយកូនលោកអ្នកព្រមទទួលទានអាហារតាមសម្រួលបាន ។ ដូច្នេះ ពេលនេះទំព័រ Camnews សូមបង្ហាញនូវពត៌មានមួយ  ដែលស្រ្តីម្នាក់បានប្រើវិធីសាស្រ្តនេះ ដើម្បីអោយកូនរបស់គាត់ញ៉ាំអាហារបានច្រើន និងទៀងទាត់។

width=479                       ក្មេងប្រុសដែលទំរើសអាហារ និងស្រ្តីជាម្តាយរបស់គេ

ស្រ្តីជាម្តាយ   មានតួនាទីជាអ្នករ៉ាប់រ៉ងធ្វើអាហារ  ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់គាត់អោយបានធំធាត់​ តែអ្វីដែលចោទជាបញ្ហានេះគឹថា  កូនៗរបស់គាត់មិនសូវញ៉ាំអាហារដែលបានចំអិននោះទេ ដូច្នេះ  គាត់ក៏មានគំនិតម្យ៉ាង ដោយគាត់បានចំអិនអាហារខុសៗពីគ្នាជារៀងរាល់ថ្ងៃ ហើយ មើលទៅមានលក្ខណៈប្លែក និងទាក់ទាញ។

ស្រ្តីជាម្តាយជនជាតិចិនរូបនេះមានឈ្មោះ ថា  Xiong Shouli   បានប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយថា   គាត់ត្រូវតែធ្វើអាហារពេលព្រឹកណាដែលប្លែក  ហើយទាក់ទាញក្នុងអំឡុងពេល ៣៦៥ ថ្ងៃពោល គឺរយៈពេលពេញមួយឆ្នាំ  សម្រាប់កូនប្រុសអាយុ ៥​ ឆ្នាំរបស់គាត់ដែលទំរើសអាហារ ។

គួរបញ្ជាក់ផងដែរថា មា្តយរូបនេះ  ក៏ធ្វើការពេញម៉ោងជា គណនេយ្យករមួយរូបផងដែរ តែនាងមិនភ្លេចតួនាទីជាម្តាយនោះទេ ។  នាងតែងតែចំអិនអាហារសំរាប់កូនប្រុសរបស់នាងជានិច្ច  តែដោយសារតែកូនប្រុសវ័យ ៥ ឆ្នាំមួយនេះទំរើសអាហារនោះ នាងក៏បានចាប់ផ្តើមមានគំនិងមួយដោយធ្វើការចំអិនអាហារ  និងរចនាវាឡើងចេញពីវីដេអូហ្គេម  Angry Bird  ដែលបានធ្វើអោយកូនរបស់គាត់ចូលចិត្តញ៉ាំ និង ញ៉ាំបានច្រើនទៀតផង។

width=477

បើយោងតាមសម្តីជាម្តាយរូបនេះក៏បាននិយាយបញ្ជាក់ថា ក្រោយពីគាត់បានអនុវត្តន៏នូវផែនការបែបនេះ គាត់បានសង្កេតឃើញ ថា  កូនប្រុសរបស់គាត់មានការលូតលាស់លឿនជាងក្មេងដទៃទៀត និងមិនសូវមានជំងឺដូចក្មេងផ្សេងទៀតនោះទេ ដូច្នេះខ្ញុំគិតថា ខ្ញុំបានបំពេញតួនាទីជាម្តាយបានត្រឹមត្រូវរួចហើយ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ស្នាដៃអាហារពេលព្រឹករបស់គាត់មានភាពទាក់ទាញ ក៏ដូចជាប្លែកយ៉ាងណានោះ សូមតាមដានរូបមួយចំនួនដូចខាងក្រោម ៖

width=478

width=478

ដោយ ៖ រិទ្ធីប្រភព ៖ divaasia