វីដេអូបរទេស៖ ចោរឆក់ទ្រព្យសម្បត្តិអ្នកដទៃពីរនាក់ ប៉ះចំថ្ងៃស៊យ ត្រូវបានរត់ទាំងភ័យស្លន់ស្លោរ ក្នុងនោះមានម្នាក់ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ ត្រូវបានឈឺខ្លួនខ្លាំងគ្រាន់បើដែរ នៅពេលដែលពួកចោរពីរនាក់នេះ ធ្វើសកម្មភាពឆក់កាបូប របស់នារីវ័យក្មេងម្នាក់ ចេះតៃក្វាន់ដូ។

វីដេអូដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាពមួយនេះ បានបង្ហាញឲ្យយើងឃើញថា មានចោរពីរនេះ បានជិះម៉ូតូក្រវិលចុះឡើងក្នុងតំបន់ផ្ទះអ្នកមានៗមួយកន្លែង។ លុះដល់ពេលបានឃើញឡានមួយគ្រឿងជិះបត់ចូលបរិវេណផ្ទះរបស់គេ ហើយឃើញម្ចាស់ ចុះពីលើឡានមកជានារីវ័យក្មេង មាឌតូច ទំនងស្រួលឆក់ ចោរម្នាក់ក៏បានដើរចូលមក ធ្វើសកម្មភាពឆក់យកកាបូប នាងតែម្តង។

/

ប៉ុន្តែប្រហែលជាប៉ះចំថ្ងៃស៊យ របស់ចោរឆក់នេះហើយ ពោលគឺការឆក់កាបូបពីនារីម្នាក់នោះមិនបានសម្រេចឡើយ ដោយឆក់ ប៉ះចំស្រីស្អាតចេះក្បាច់គុន ព្រលែងសុទ្ធតែជង្គង់ហោះ និងកណ្តាប់ដៃជាច្រើនដៃ ប៊ិះតែនឹងត្រូវធ្ងន់ ខំតែមានគ្នាវាម្នាក់ទៀត ដែលនៅចាំខាងក្រៅ មកជួយទាន់ ហើយបាននាំគ្នារត់ចេញទៅ ទាំងបាតជើងសព្រាត របូតទាំងស្បែកជើងម្ខាង ទុកឲ្យស្រីស្អាត ធ្វើជាអនុស្សាវរីយ៍ ទៀតផង។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- លេចឮថា Nokia Lumia 1820 និង Tablet Lumia 2020 ជិតបង្ហាញខ្លួនហើយ- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside)  - Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)

ដោយ៖ សិលាវីដេអូ៖ Youtube