ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកធ្វើដំណើរលើយន្តហោះម្នាក់ បង្ខំចិត្តរត់ទៅបញ្ជាយន្តហោះ ដោយធ្វើការចុះចតជាបន្ទាន់ ខណៈពេលដែលអ្នកបើកបរយន្តហោះ (Pilot) បានធ្លាក់ខ្លួនឈឺមួយរំពេច   និងមិនអាចបញ្ជាយន្តហោះបន្តទៅមុខទៀតបាន  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=441

អំឡុងពេលនៃការហោះហើរ បុរសជាអ្នកបើកបរយន្តហោះ (Pilot) បានធ្វើការទូរស័ព្ទអាសន្នមួយបញ្ជាក់អោយដឹងថា​គាត់   ពិតជាបានធ្លាក់ខ្លួនឈឺ  និងមិនអាចបញ្ជាយន្តហោះបានទៀតនោះទេ ។ អ្នកនាំពាក្យអាកាសយានដ្ឋាន   បានអះអាងអោយដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារត្រួតពិនិត្យខាងជើងហោះហើរដែលមានវត្តមាននៅនឹងដីនោះ បានទូរស័ព្ទទាក់ទងបុរសម្នាក់   ដែលជាអ្នកធ្វើដំណើរលើយន្តហោះ  ស្របពេលដែលគាត់ក៏កំពុងតែបញ្ជាយន្តហោះ ជំនួសអ្នកបើកយន្តហោះដើម។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  បុរសជាអ្នកធ្វើដំណើរបញ្ជាយន្តហោះម្នាក់នោះ    បើនិយាយពីបទពិសោធន៍ក្នុងការហោះហើរវិញ គឺមានកំណត់ ហើយគាត់មិនដែលធ្លាប់ធ្វើការចុះចតយន្តហោះម្តងណាឡើយ ផ្ទុយទៅវិញ គាត់បែរជាធ្វើវាបានដោយជោគជ័យ  នោះគឺ គាត់បានធ្វើការចុះចតយន្តហោះមួយនេះ នៅឯអាកាសយានដា្ឋនអន្តរជាតិ North Lincol-nshire airport នាវេលាម៉ោង ប្រមាណជាង ៧ និង ៣០ នាទីល្ងាច។

width=433

យ៉ាងណាមិញ     បើនិយាយពីស្ថានភាពជម្ងឺបុរសជាអ្នកបើកយន្តហោះដើម  មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយនោះទេ ។  គួររំឭកផងដែរថា  យន្តហោះធន់តូចមួយគ្រឿងនេះ គឺធ្វើដំណើរហោះចេញពីក្រុង Doncaster ប្រទេសអង់គ្លេស ក្នុងលក្ខខ័ណ្ឌធ្វើការបង្ខឹកខាងជើងហោះហើរ ដោយនៅក្នុងនោះ មានអ្នកដំណើរម្នាក់អមទៅជាមួយ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

វីដេអូ ចំកួត យកជីវិត មកលលេងនឹងសេចក្តីស្លាប់ មួយនេះ ជាការពិតឬ?

- ប្លន់ ហេស .... ដកកាំបិតផ្លែវែង ដេញកាប់ រត់បាតជើង ស ព្រាត (មានវីដេអូ)

- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់ (មានវីដេអូ)

- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេសប៊ុក កម្ពុជា

- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ (មានវីដេអូ)

- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ នាំស្រីដេកផ្ទះ (មានវីដេអូ)

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

ដោយ ៖ សំណាងប្រភព ៖ ម៉េត្រូ