បើតាមប្រភពព័ត៌មានមួយបានបញ្ជាក់យ៉ាងច្បាស់ថា មាននារីមា្នក់ដែលជាសិស្សសាលា និងមានឈ្មោះថា Sarah Hui Xin Wong នាងមិនមានអារម្មណ៍ត្រេកត្រអាល ឬសប្បាយចិត្តអីនោះទេ នៅពេលដែលនាងប្រលងបញ្ចប់ថ្នាក់វិទ្យាល័យរបស់នាង ដោយទទួលបានពិន្ទុ 99.95 % ផ្ទុយទៅវិញ នាងបែរជាមានការប្រឆាំងតវ៉ា ដោយនាងបញ្ជាក់ថា នាងគួរតែបានពិន្ទុ 100 % ។
លើសពីនេះទៅទៀត នាងបានបញ្ជាក់ថា មិនគួរណាដកពិន្ទុរបស់នាងនោះទេ ពីព្រោះតែអក្សរដែលពិបាកមើលពីរ ឬបីឃ្លានោះទេ ក៏ដោយសារតែពេលនោះ ដៃរបស់នាងក្តាមកាច់ ដូច្នេះនាងបានបន្ថែមថា នាងគួរតែបានពិន្ទុ 100% ។

បើយោងទៅតាមទស្សនាវដ្តី TNT បានអោយដឹងថា ខណៈពេលដែលនាងប្រឆាំងតវ៉ានោះ គឺនាងស្នើសុំ អោយមានរយៈពេលសមល្មមក្នុងការប្រលង ពោលគឺបន្ថែមម៉ោងអោយបានច្រើនជាងមុន ស្របពេលដែលនាងបានអនុញ្ញាតអោយសម្រាកបានតិចតួចប៉ុណ្ណោះ ក្នុងពេលដែលកំពុងប្រលង។

គួរបញ្ជាក់ផងដែរថា នារីតវ៉ាដែលមានវ័យ ២១ ឆ្នាំរូបនេះបានរៀបរាប់ពីដំណើរដើមទង ដែលជាហេតុធ្វើអោយអក្សររបស់នាងពិបាកនិងអាន ពោលគឺ អត្ថបទសរសេរដោយដៃរបស់នាងនៅពីរ បីឃ្លាចុងក្រោយនាងមិនអាចសរសេរទៅបាន ឬ ក៏ពិបាកនឹងមើលនោះ ក៏ដោយសារតែដៃរបស់នាងក្តាមកាច់ ស្របពេលដែលនាងបានអះអាងថា នាងមិនមានពេលវេលាសំរាកគ្រប់គ្រាន់ ។ ទន្ទឹមនិងពេលនេះ ករណីមួយនេះ គឺកំពុងតែស្ថិតនៅក្រោមការពិនិត្យវិនិច្ឆ័យ របស់រដ្ឋដែលមានសិទ្ធក្នុងការចេញសញ្ញាប័ត្រ ថាតើយល់ស្របតាមការជំទាស់របស់នាង ឬ ក៏ សំរេចតាមការដាក់ពិន្ទុអោយនាងជាលើកដំបូង៕
ដោយ ៖ មង្គលប្រភព ៖edvantage