ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសលោក ផ្កាយ៣ម្នាក់ ជិះរថយន្តបុកអ្នកដំណើរ ស្រីស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣រួចរត់ គេចខ្លួនត្រូវនគរបាល  តាមក្របួចដល់ផ្ទះ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែសិហា ឆ្នាំ២០១៣ លើ កំណាត់ផ្លូវជាតិលេខ៥ មុខសណ្ឋាគារ ប៉ោយប៉ែតផាស ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានឲ្យ ដឹងនៅថ្ងៃទី៣០  ខែសីហា  ឆ្នាំ២០១៣ នេះថា រថយន្តបង្ក  ម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A:2841  អ្នកបើកបរ  រត់គេចខ្លួន  (មិនទាន់ស្គាល់អត្តសញ្ញាណ)។ រីឯជនរងគ្រោះទាំង៥នាក់ រួមមាន៖ ១/ឈ្មោះនូ ភារម្យ ភេទស្រី អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ២/ឈ្មោះសេង ស៊ីណាឌី ភេទប្រុស អ្នករត់ម៉ូតូឌុប ៣/ឈ្មោះឃុន សុខា ភេទប្រុស អាយុ៣២ឆ្នាំ អ្នករត់ម៉ូតូឌុប ៤/ឈ្មោះ សេង ឌីណាមករា ភេទប្រុស អាយុ២៥អ្នករត់ម៉ូតូឌុប ៥/ឈ្មោះ តុល វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ អ្នករត់ម៉ូតូឌុប ជនទាំង ៤នាក់នេះ រស់នៅក្រុងប៉ោយប៉ែត រងរបួសធ្ងន់ស្រាល។

លោក សៅ សារឿន បានបន្តថា   មុនពេលកើតហេតុគេបានឃើញរថយន្តវីហ្គោ ពណ៌សបើក យ៉ាងលឿនរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើ  បានរ៉េចង្កូតទៅបុកម៉ូតូរបស់ ស្ត្រីរងគ្រោះដែរកំពុងតែជិះមិនដឹងខ្លួន   ហើយបានហួសទៅបុក  ក្រុមអ្នករត់ម៉ូតូឌុបដែលកំពុងចតចាំ ដឹងម៉ូយនៅមុខសណ្ឋាគារ ប៉ោយប៉ែតផាស ប៊ើងដូចសីបណ្តាលឲ្យស្រីម្នាក់ស្លាប់ បុរស៤នាក់របួស ធ្ងន់ស្រាល ឃើញដូច្នោះអ្នកបើករថយន្តមិនបានចុះមកមើលទេបែជាបន្ថែមល្បឿន យ៉ាងលឿនបើក  រត់អស់ជាច្រើនគីឡូម៉ែត្រ   យករថយន្ត   ទៅលាក់ក្នុងដីឡូដ៍ របស់លោកឧត្តសេនីយ៍ឯកនៅចំណុចខាងកើតផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្តបានមួយសន្ទុះត្រូវក្រុមនគរបាល តាមចាប់រថយន្ត ដល់ផ្ទះយកមកកន្លែង ដើម្បីចាត់ការតាមច្បាប់។

ប្រភពច្បាស់ការ មួយបានធ្លោយ មាត់និយាយថា អ្នកបើកបររថយន្តវីហ្គោ ពណ៌ស ពាក់ស្លាក លេខបន្ទាយមានជ័យ 2A:2841 បុកគេស្លាប់ និងរបួស រួចគេចខ្លួនបាត់នេះ ជាកូនប្រុសលោក ផ្កាយ៣  ដែលត្រូវបានគេស្គាល់ថា ជាទីប្រឹក្សាក្រសួងការពារជាតិ ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល