ប្រសិនអ្នកកំពុងតែរៀបគម្រោងដើម្បីមានផ្ទៃពោះ ចូរទទួលទានបណ្ដាអាហារខាងក្រោម វានឹងជួយឱ្យការបង្កកំណើតរបស់អ្នក ប្រព្រឹត្ដទៅបានងាយស្រួល។សណ្ដែកសៀង

/

សណ្ដែកសៀង ឬតៅហ៊ូ មានផ្ទុកសារជាតិ isoflavones និងជាតិផ្សំផ្សេងៗ ជួយឱ្យប្រភេទអ័រម៉ូនទាក់ទិន នឹងសមត្ថភាពបន្ដពូជក្នុងរាងកាយ មានតុល្យភាព និងជួយជម្រុញឱ្យដំណាក់កាលជ្រុះពង មានដំណើរការល្អ។ អ្វីដែលគួរចងចាំ គឺថា សណ្ដែកសៀង មានប្រយោជន៍ដល់ស្ដ្រីតែប៉ុណ្ណោះ ចំណែកបុរសដែលចង់បានកូន គួរតែចៀសវាង។

ស៊ុត

ស៊ុតក៏មានប្រយោជន៍ដល់ស្ដ្រីដែលចង់បានកូន។ ស៊ុតមួយគ្រាប់នឹងអាចផ្គត់ផ្គង់ជាតិដែកចំនួន ១០% សម្រាប់រាងកាយ ក្នុងមួយថ្ងៃ។ ក្រៅពីនេះ ស៊ុតក៏សម្បូរដោយវីតាមីន A,B ជួយដល់ការកកើតនៃអ័រម៉ូនបន្ដពូជ។សាច់មាន់

width=426

សាច់មាន់គឺជាប្រភពអាហារសម្បូរដោយ niacin (វីតាមីន B3) ជាជាតិបំប៉នដ៏សំខាន់ ក្នុងការប្រមូលផ្ដុំបណ្ដាអ័រម៉ូនភេទ។ កង្វះ niacin នឹងមានផលប៉ះពាល់ដល់សមត្ថភាពបន្ដពូជ ទាំងបុរស និងស្ដ្រី។ ដូច្នេះ ប្រសិនចង់បង្កើនឱកាសមានផ្ទៃពោះ អ្នកគួរទទួលទានសាច់មាន់ ឱ្យបាន ៣ដង ក្នុងមួយសប្ដាហ៍។ សាច់គោ

សាច់គោ មានផ្ទុកស័ង្កសីច្រើន ដែលមានផលវិជ្ជមានសម្រាប់ការបន្ដពូជរបស់មនុស្សទាំងពីរភេទ។ ស័ង្កសី ជួយធ្វើឱ្យអ័រម៉ូនឈ្មោល មានតុល្យភាព និងជួយបង្កើនបរិមាណ និងគុណភាពរបស់មេជីវិត។ សម្រាប់ស្ដ្រី ស័ង្កសី នឹងជួយជម្រុញឱ្យការជ្រុះពងប្រព្រឹត្ដទៅបានល្អ បង្កើនសមត្ថភាពបង្កកំណើត។

ប្រេងអូលីវ

នៅពេលរាងកាយ មានជម្ងឺរលាក វានឹងរារាំងការជ្រុះពង ការបង្កកំណើត និងដំណាក់កាលនៃការរីកចម្រើនដំបូងរបស់ទារក។ ប្រេងអូលីវ គឺជាជាតិខ្លាញ់ម្យ៉ាង ជូយបង្កើនប្រសិទ្ធិភាពរបស់ insulin និងកាត់បន្ថយរលាកសន្លាក់ឆ្អឹង។ត្រីសាម៉ុង

នេះគឺជាប្រភេទត្រីដែលសម្បូរដោយអាស៊ីតខ្លាញ់ omega-3 ជួយកែលំអអ័រម៉ូនបន្ដពូជ និងបង្កើនបរិមាណឈាម ហូរទៅកាន់អវយវៈបន្ដពូជ។ ត្រីសាម៉ុង ក៏មានសារធាតុបារ៉តទាបជាងត្រីសមុទ្រដទៃផងដែរ។

ល្ពៅ

width=412

 ការស្រាវជ្រាវមួយ បង្ហាញថា បណ្ដាស្ដ្រីដែលបានបន្ថែមជាតិដែក គឺជួបការលំបាកក្នុងការពរផ្ទៃ តិចជាងដល់ទៅ ៤០% ធៀបនឹងស្ដ្រីដែលមិនប្រើប្រាស់ជាតិដែក។ ក្នុងចំណោមអាហារដែលសម្បូរដោយជាតិដែក ល្ពៅគឺជាជម្រើសល្អមួយ៕

អត្ថបទ​សំខាន់​ៗ ៖ 

ផែនដី និងព្រះចន្ទ មាន​រាង​បែប​ណា ប្រសិន​មើល​ពី​ព្រះអង្គារ?

ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?

ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?

ប្រើទូរស័ព្ទនៅពេលយប់ ប៉ះពាល់ដល់ គុណភាពការងារ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Soh