CCTV របស់ចិនកាលពីដើមសប្ដាហ៍កន្លងមកនេះគឺត្រូវបានទទួលការរិះគន់យ៉ាងចាស់ដៃដោយសារតែការផ្សាយរបស់ខ្លួន។
កម្មវិធីពត៌មានរបស់ CCTV របស់ចិនដែលបាននិយាយពីការតាំងបង្ហាញរូបសំណាកបុរាណក្រិកនៅសារមន្ទីជាតិចិន ត្រូវបានគេរិះគន់ជាខ្លាំង ជាពិសេសតាមប្រព័ន្ធ Internet ដោយសារតែអ្នករៀបចំកម្មវិធីបានថតវីដេអូរូបសំណាករបស់ David ហើយបានប្រើផ្ទាំងស្រអាប់ដើម្បីបាំងប្រដាប់ភេទនៃរូបសំណាកនេះ។
ការធ្វើបែបនេះត្រូវបានគេរិះគន់យ៉ាងខ្លាំង ព្រោះថាទោះបីជារូបសំណាកនោះជារូបសំណាកអាក្រាតក៏ដោយក៏វាជាស្នាដៃរាប់រយឆ្នាំដែរ មិនគួរណាថតវីដេអូបិតតែមួយកន្លែងកំប៉ិតបែបនេះនោះទេ មើលទៅគឺវាមិនសមរម្យចំពោះស្នាដៃបុរាណសោះឡើយ។ ក្រោយពេលបានទទួលការរិះគន់យ៉ាងចាស់ដៃនេះ CCTV បានសម្រេចថានឹងដកផ្ទាំងនោះចេញនៅពេលដែលធ្វើការចាក់ផ្សាយសារជាថ្មី៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz